ការស្អប់ខ្ពើមតាមប្រព័ន្ធអ៊ិនធឺណិតបង្កការភ័យខ្លាចដល់ពួកមូស្លីម ខណៈដែលឥណ្ឌាធ្វើការបោះឆ្នោត

2024/04/04 04:00:49 pm        31

បន្ទាប់ពីបងប្រុសរបស់លោកត្រូវបានសម្លាប់នៅក្នុងកុបកម្មប្រឆាំងពួកមូស្លីម លោក Pervez Qureshi បានមើលវីដេអូជាច្រើនដែលគាត់ជឿថា បានញុះញង់ពួកឃាតករ ពោលគឺជាផ្នែកមួយនៃរលកនៃការស្អប់ខ្ពើមដែលត្រូវបានបង្ហោះលើបណ្ដាញសង្គម នៅមុនការបោះឆ្នោតរបស់ប្រទេសឥណ្ឌា។

ប្រទេសឥណ្ឌាមានប្រវត្តិការប៉ះទង្គិចគ្នាជាយូរមកហើយ និងគួរឲ្យខ្លាច រវាងអ្នកកាន់សាសនាហិណ្ឌូភាគច្រើន និងអ្នកមានជំនឿភាគតិចបំផុតរបស់ប្រទេស ប៉ុន្តែអ្នកវិភាគព្រមានថា ការមានបច្ចេកវិទ្យាទំនើបកាន់តែច្រើនឡើង កំពុងត្រូវបានប្រើប្រាស់ដើម្បីកេងចំណេញពីជម្លោះនេះដោយចេតនា។

ដោយរំលឹកពីការវាយប្រហារលើបងប្រុសរបស់ខ្លួនឈ្មោះ Faheem កាលពីខែកុម្ភៈ នៅទីក្រុង Haldwani ភាគខាងជើង ក្នុងរដ្ឋ Uttarakhand លោក Qureshi បានប្រាប់សារព័ត៌មាន AFP ថា៖ «វីដេអូ និងសារ ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម Facebook និង WhatsApp ដែលមានភាសាអុជអាល និងការញុះញង់ រហូតនាំឲ្យមានអំពើហិង្សាកើតឡើង។ ទង្វើនោះបានបំពុលបរិយាកាសសង្គមយ៉ាងធ្ងន់ធ្ងរ»។

គួរបញ្ជាក់ថា បើយោងតាមតួលេខពីសមាគមប្រព័ន្ធអ៊ីនធឺណិត និងទូរសព្ទរបស់ប្រទេសឥណ្ឌា បានឲ្យដឹងថា ប្រជាជនឥណ្ឌាជិត ៥៥០លាននាក់ មានលទ្ធភាពប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតច្រើនជាងពេលដែលនាយករដ្ឋមន្ត្រីលោក Narendra Modi ឡើងកាន់អំណាច កាលពី ១ទសវត្សរ៍មុន។

គណបក្ស Bharatiya Janata Party (BJP) របស់លោក Modi ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងឈ្នះអាណត្តិទី៣ នៅក្នុងការបោះឆ្នោតដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែមេសា។ ហើយផ្នែកមួយនៃប្រជាប្រិយភាពរបស់លោក អាចមានការរួមចំណែកពីក្រុមយុទ្ធនាការអនឡាញដ៏ប៉ិនប្រសប់របស់គណបក្សលោក ពោលគឺជាក្រុមត្រូវបានគ្រប់គ្រងដោយអ្នកស្ម័គ្រចិត្ដរាប់ពាន់នាក់ដែលធ្វើយុទ្ធនាការគាំទ្រដល់ការប្រព្រឹត្តល្អ និងសមិទ្ធផលរបស់លោក៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am