
មនុស្សយ៉ាងហោចណាស់ ២៤១នាក់ បានស្លាប់ នៅក្នុងពន្ធនាគារនៅប្រទេសអែលសាល់វ៉ាឌ័រ (El Salvador) ចាប់តាំងពីការចាប់ផ្តើមនៃ«សង្រ្គាមរបស់លោកប្រធានាធិបតី Nayib Bukele ប្រឆាំងក្រុមជនអន្ធពាល កាលពីពីរឆ្នាំមុន នេះបើយោងតាមអង្គការមនុស្សធម៌ផ្នែកច្បាប់សង្គ្រោះ។
លោកស្រី Ingrid Escobar ប្រធានអង្គការសិទ្ធិមនុស្ស បាននិយាយថា ពួកគេបានទទួលរបាយការណ៍ ថា មនុស្សចំនួន៥០០នាក់ បានការស្លាប់នៅក្នុងការឃុំឃាំងរបស់រដ្ឋ ប៉ុន្តែពួកគេបានបញ្ជាក់ប្រហែលពាក់កណ្តាល រួមទាំងអនីតិជនពីរនាក់ផងដែរ។ កាលពីឆ្នាំមុន អង្គការនេះ បានកត់ត្រាចំនួនអ្នកស្លាប់ គឺ១២៦នាក់ ដែលគ្រាន់តែពាក់កណ្តាលនៃចំនួននេះ ដែលពួកគេ បានចងក្រងជាឯកសារ នៅឆ្នាំនេះ។
នៅខែមីនាឆ្នាំ ២០២២ លោក Bukele បានប្រកាស «ស្ថានភាពលើកលែង» ដោយបានលះបង់សិទ្ធិ ស្របច្បាប់ជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាលដែលបានធ្វើឲ្យប្រជាជាតិអាមេរិកកណ្តាលភ័យខ្លាច។
ចាប់តាំងពីពេលនោះមក អែលសាល់វ៉ាឌ័រ បានចាប់ខ្លួនមនុស្ស ៨០.000 នាក់ ដែលច្រើនជាង ១ភាគរយ នៃចំនួនប្រជាជនរបស់ប្រទេសនេះ បានជាប់ពន្ធនាគារ ដែលជាញឹកញាប់មានភ័ស្តុតាងតិចតួចនៃទំនាក់ទំនងរបស់ពួកគេជាមួយក្រុមជនអន្ធពាល ហើយស្ទើរតែគ្មានដំណើរការត្រឹមត្រូវ។ ពន្ធនាគារ ត្រូវបានគេប្រដូចទៅនឹងបន្ទប់ធ្វើទារុណកម្ម ដោយមានស្ថានភាពគួរឲ្យភ័យខ្លាច។
របាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាល បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំងនេះ ៤៤ភាគរយ បានស្លាប់ដោយសារការស្លាប់ដោយហិង្សា ការធ្វើទារុណកម្មធ្ងន់ធ្ងរ ២៩ភាគរយ ដោយសារតែខ្វះការយកចិត្តទុកដាក់ថែទាំខាងវេជ្ជសាស្ត្រ»។