ការវិភាគបង្ហាញថា ការបាត់បង់ព្រៃត្រូពិកបានធ្លាក់ចុះក្នុងឆ្នាំ ២០២៣ ប៉ុន្តែការគំរាមកំហែងនៅតែបន្តមាន

2024/04/04 11:11:18 pm        31

 យោងតាមការវិភាគដែលបានចេញនៅថ្ងៃព្រហស្បតិ៍នេះ ដោយគម្រោងតាមដានរបស់ក្រុមឃ្លាំមើលព្រៃសកលលោក បង្ហាញថា ការបាត់បង់ព្រៃត្រូពិក បានធ្លាក់ចុះកាលពីឆ្នាំមុន ប៉ុន្តែសូចនាករផ្សេងទៀត បង្ហាញថា ដីព្រៃរបស់ពិភពលោកនៅតែស្ថិតក្រោមសំពាធខ្លាំងដដែល ។

 ការបាត់បង់ព្រៃសំខាន់នៅតំបន់ត្រូពិក បានធ្លាក់ចុះ ៩ភាគរយកាលពីឆ្នាំមុន នេះបើធៀបនឹងកាលពីឆ្នាំ ២០២២ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវរបស់ក្រុមឃ្លាំមើលព្រៃសកលលោក និយាយថា ការបំផ្លិចបំផ្លាញនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ខ្លាំងដដែល ។

 កាលពីឆ្នាំមុន ពិភពលោក បានបាត់បង់ព្រៃតូ្រពិកចំនួន ៣៧.០០០គ.មក្រឡា គឺជាផ្ទៃដីដែលមានទំហំធំប៉ុនប្រទេសស្វីស ឬធំជាងរដ្ឋ Maryland របស់សហរដ្ឋអាមេរិក ។

 អ្នកស្រី Mikaela Weisse គឺជាប្រធានក្រុមឃ្លាំមើលព្រៃសកលលោក និយាយប្រាប់សន្និសីទសារព័ត៌មានថា ការធ្លាក់ចុះការបាត់បង់ព្រៃនៅប្រទេសប្រេស៊ីល និងប្រទេសកូឡុំប៊ី ត្រូវបានទូទាត់ភាគច្រើនជាមួយការបាត់បង់ព្រៃខ្លាំងនៅកន្លែងផ្សេងទៀត ។

 អ្នកស្រី Weisse បន្តថា ប្រេស៊ីល សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបូលីវី ឈរនៅលំដាប់កំពូលតារាងជាប្រទេសត្រូពិកមានការបាត់បង់ព្រៃច្រើនបំផុត ។

 អ្នកស្រីថា ទោះបីជាយ៉ាងណាក៏ដោយ ការបំផ្លិចបំផ្លាញព្រៃឈើនៅប្រទេសប្រេស៊ីល បានធ្លាក់ចុះ ៣៦ភាគរយ ស្របពេលដែលលោកប្រធានាធិបតី Luiz Inacio Lula da Silva បន្តគោលនយោបាយអភិរក្សព្រៃឈើ ជាពិសេសនៅព្រៃជប់ភ្លៀងអាម៉ាហ្សូន ។

 អ្នកស្រី Weisse កត់សំគាល់ឃើញថា ប្រទេសជិតខាងកូឡុំប៊ី បានមើលឃើញការបាត់បង់ព្រៃឈើធ្លាក់ចុះ ៤៩ភាគរយ ។ លោកប្រធានាធិបតី Gustavo Petro បានធ្វើឲ្យការអភិរក្សបរិស្ថានក្លាយជាផ្នែកដ៏សំខាន់មួយនៃដំណើរការស្វែងរកសន្តិភាពជាមួយក្រុមប្រដាប់អាវុធ រស់នៅតំបន់ព្រៃស្តុក ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm