រុស្ស៊ីបញ្ជាក់ថា ទណ្ឌកម្មថ្មីរបស់កូរ៉េខាងត្បូង គឺការបង្កអរិភាព ហើយនឹងមានការឆ្លើយតប

2024/04/04 11:13:34 pm        99

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃពុធថា ប្រទេស  រុស្ស៊ី បានចាត់ទុកការសម្រេចចិត្តរបស់កូរ៉េខាងត្បូងក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងអង្គភាពរបស់រុស្ស៊ីថា ជាសកម្មភាពបង្កអរិភាព ហើយនឹងឆ្លើយតប ក្នុងពេលសមស្រប។

កូរ៉េខាងត្បូង បានដាក់ទណ្ឌកម្មលើកនាវារុស្ស៊ីពីរគ្រឿងដែលខ្លួននិយាយថា បានដឹកទំនិញយោធាទៅកាន់កូរ៉េខាងជើង។ ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនក៏បានដាក់ទណ្ឌកម្មលើអង្គការរុស្ស៊ីពីរ និងពលរដ្ឋរុស្ស៊ីពីររូប ដែលជាប់ពាក់ព័ន្ធទៅនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។

អ្នកស្រី Zakharova បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទប្រចាំសប្តាហ៍របស់ខ្លួនថា៖«នេះគឺជាទង្វើអមិត្តរបស់ទីក្រុងសេអ៊ូល ហើយជារឿងគួរឲ្យសោកស្តាយយ៉ាងខ្លាំង។ ការដាក់ទណ្ឌកម្មខុសច្បាប់ នឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងជាមួយរុស្ស៊ី» ។

អ្នកស្រី បានបន្ថែមថា៖«រុស្ស៊ីកំពុងបង្កើតទំនាក់ទំនងអ្នកជិតខាងល្អជាមួយកូរ៉េខាងជើងជាមិត្ត ស្របតាមបទដ្ឋាននៃច្បាប់អន្តរជាតិ ដោយមិនប៉ះពាល់ដល់សន្តិសុខជាតិរបស់(កូរ៉េខាងត្បូង)»។

ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ត្រូវបានពង្រឹង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បំពេញទស្សនកិច្ច នៅចុងខាងកើតនៃប្រទេសរុស្ស៊ី កាលពីឆ្នាំមុន។

កាលពីសប្តាហ៍មុន ប្រទេសរុស្ស៊ី បានវេតូការបន្តប្រចាំឆ្នាំរបស់ក្រុមអ្នកជំនាញដែលតាមដានការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីល   បាលិស្ទិករបស់ខ្លួន។

សហរដ្ឋអាមេរិក បានចោទកូរ៉េខាងជើងថា បានបញ្ជូនសព្វាវុធទៅឲ្យរុស្ស៊ីសម្រាប់ប្រើក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ទាំងក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែបានប្តេជ្ញាកាលពីឆ្នាំមុនថា នឹងធ្វើឲ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅឡើង។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm