
មន្ត្រីជាន់ខ្ពស់នៃសេវាចារកម្មយោធារបស់អ៊ុយក្រែន បាននិយាយថា ទីក្រុងគីវ នឹងបំផ្លាញស្ពាន Kerch ដែលតភ្ជាប់ពីរុស្ស៊ីទៅតំបន់គ្រីម៉េ (Crimea) នៅក្នុងរយៈពេល៦ដំបូងនៃឆ្នាំ២០២៤។
ប្រភពមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាណ Guardian ដោយបន្ថែមថា ការវាយប្រហារទៅលើ ស្ពាននេះ គឺ «ជៀសមិនបំផុត» ដោយបន្ថែមថា លោក Kyrylo Budanov ដែលជាប្រធានចារកម្មយោធា មាន «មធ្យោបាយភាគច្រើន ដើម្បីសម្រេចគោលដៅនេះ»។
ក្រុមមន្ត្រីជឿថា ការបំផ្លាញស្ពានជាអចិន្ត្រៃយ៍ នឹងធ្វើឲ្យខូចសមត្ថភាពរបស់វិមានក្រឹមឡាំង ក្នុងការវាយលុកនិទាឃរដូវ ខណៈដែលទីក្រុងមូស្គូ នឹងត្រូវបង្ខំឲ្យដឹកជញ្ជូនគ្រឿងយុទ្ធោបករណ៍តាមផ្លូវឆ្លងកាត់ភាគខាងត្បូងអ៊ុយក្រែន ដែលខ្លួនកាន់កាប់ ឬតាមរយៈខ្សែរថភ្លើងថ្មីប្រវែង ៤៥០ម៉ាយ ដែលកំពុងសាងសង់។
អ៊ុយក្រែន បានវាយប្រហារ និងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើស្ពាន Kerch ពីរដង ចាប់តាំងពីការលុកលុយមក ខណៈដែលចរាចរណ៍ផ្លូវថ្នល់ និងផ្លូវដែកឆ្លងកាត់ស្ពាន ត្រូវបានរំខានជាញឹកញាប់ ដោយការគំរាមកំហែងនៃការវាយប្រហារបន្ថែមទៀត។