នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅអនុវត្តការងារឆ្នាំ២០២៤

2024/04/04 04:28:41 pm        131

នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ មានបើក​សន្និបាត​បូក​សរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅអនុវត្តការងារឆ្នាំ២០២៤របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាពឯកឧត្តម យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​តំណាងឲ្យឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ​និងមានការអញ្ជើញ​ចូលរួមពី​លោក​ស្រី​អភិបាលរងខេត្ត​តំណាងឲ្យអភិបាលខេត្តរួមទាំងមន្រ្តីមកពីស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូបទៀត ​នាព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៤នេះ។

ក្នុងអង្គសន្និបាតនោះដែរ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍​ជនបទ បានថ្លែងថា ក្នុង​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​បញ្ញាញាណ​របស់​សម្តេចធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​និង​គោល​នយោបាយ ឈ្នះ ឈ្នះ​ក្រោមការ​ដឹកនាំដ៏ឈ្លាសវៃ​របស់​សម្តេចតេជោ ហ៊ុន សែន បាន​ធ្វើឲ្យសង្គមជាតិទាំងមូលមាន​ការអភិវឌ្ឍ​រីកចម្រើនបានយ៉ាង​ឆាប់រហ័សលើគ្រប់វិស័យ។

ឯកឧត្តម បាន​ឲ្យដឹងទៀតថា​ រាជរដ្ឋាភិបាលបានដាក់​ចេញនូវ​យុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់​កាលទី១ ដោយផ្តោតទៅលើវិស័យអាទិភាពចំនួន៥ ​គឺ ផ្លូវ​មនុស្ស ផ្លូវទឹក ភ្លើង និង​បច្ចេកវិឡា​ដើម្បីបន្តកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ​ជាប្រទេស​ដែលមាន​ចំណូលមធ្យម កម្រិតខ្ពស់ ឆ្នាំ២០៥០​ ជាប្រទេសដែលមានចំណូលខ្ពស់។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍​ជនបទ ​បាន​បន្តថា​ ការអនុវត្តតាម​គោលការណ៍​រក្សាចាស់ បង្កើនថ្មី ​របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ​គឺ​មាន​ឆន្ទៈ​យ៉ាង​មោះមុត​ក្នុងការ​ថែ​រក្សា​សមិទ្ធផល​ដែល​មានស្រាប់ ដែល​កើតចេញ​ពីការ​ចូលរួម​ពលីកម្មគ្រប់បែប​យ៉ាង​របស់​មន្ត្រីរាជការ​ទាំងអស់​រាប់​ទាំងមន្ត្រីដែលបានចូលនិវត្តន៍ ហើយយើងនឹងខិតខំបន្តចូលរួមអភិវឌ្ឍន៍​ប្រទេសជាតិឱ្យកាន់​តែរីកចម្រើន​ទៅមុខបន្ថែមទៀត ​ដើម្បីរក្សាបាននូវសុខសន្តិភាព​ ស្ថេរភាពសង្គម ព្រមទាំងឱកាស​នៃការអភិវឌ្ឍ​ប្រទេសជាតិផងដែរ៕ 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am