ភ្ណំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងមុខងារសាធារណៈត្រូវធ្វើការកែទម្រង់ឲ្យបានម៉តចត់បំផុត ចំពោះការប្រឡងចូលជាមន្រ្តីរាជការនៅតាមក្រសួង-ស្ថាប័ន នីមួយៗដោយត្រូវប្រកាន់ជំហរជានិច្ចចំពោះ«អ្នកចេះគឺជាប់»។
នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈនារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការធ្វើកំណែទម្រង់គឺជាកត្តា ចាំបាច់បំផុត ដោយត្រូវអនុវត្តជាប្រចាំ ហើយក៏ត្រូវធ្វើការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ ដូចជាការប្រឡងមន្រ្តីរាជការជាដើមត្រូវតែម៉ត់ចត់ ដោយគ្មានការសូកប៉ាន់អ្វីនោះឡើយ។
នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានប្រកាសបន្តអនុវត្តនូវអភិក្រមទាំងប្រាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្រ្តីផងដែរ ដោយអភិក្រមទាំងប្រាំនោះគឺ«ឆ្លុះកញ្ចក់ ងួតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ខណៈអភិ ក្រមទាំងប្រាំនេះនៅតែមានតម្លៃសម្រាប់ដាស់តឿន ឲ្យមន្រ្តីគ្រប់កម្រិតពិនិត្យកែលម្អខ្លួនឲ្យសមជាមន្រ្តីបម្រើរាស្រ្តនោះ៕
អត្ថបទ ៖ បាន ចក់






