ក្រិកយល់ព្រមទិញឧទ្ធម្ភាគចក្រ Blackhawk ចំនួន ៣៥គ្រឿងពីប្រភពអាមេរិក

2024/04/05 12:30:51 am        105

មនុស្សពីរនាក់ដែលបានដឹងអំពីកិច្ចព្រមព្រៀងនេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសក្រិក បានយល់ព្រមទិញឧទ្ធម្ភាគចក្រ UH-60M Blackhawk ចំនួន ៣៥គ្រឿង ពីក្រុមហ៊ុនម៉ៅការការពារជាតិអាមេរិក Lockheed Martin Corp ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

មន្ត្រីរដ្ឋាភិបាលម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«កិច្ចព្រមព្រៀងដែលបានអនុម័តដោយគណៈកម្មាធិការរបស់សភា គឺទិញឧទ្ធម្ភាគចក្រចំនួន ២៥គ្រឿង ក្នុងតម្លៃ ១,១៥ពាន់លានអឺរ៉ូ (១,១៤ ពាន់លានដុល្លារ)»។

មនុស្សទី២ម្នាក់ទៀត បានបញ្ជាក់ពីការអនុម័តដែលត្រូវបានព្រមព្រៀង កាលពីល្ងាចថ្ងៃអង្គារ។

ប្រទេសក្រិក មានគោលបំណងកែលម្អឧស្សាហកម្មការពារជាតិរបស់ខ្លួន និងជំរុញឧស្សាហកម្មសាងសង់នាវារបស់ខ្លួន ខណៈដែលប្រទេសនេះ បានងើបឡើងវិញពីវិបត្តិបំណុលរយៈពេលមួយទសវត្សរ៍ដែលបានបង្ខំឲ្យកាត់បន្ថយការចំណាយ។

រដ្ឋាភិបាលនេះ បានព្រាងផែនការទិញច្រើនពាន់លានដែលមានរយៈពេល ១០ឆ្នាំ ដែលរួមមានការទិញយន្តហោះចម្បាំង F-35 ថ្មីរហូតដល់ ៤០គ្រឿងពីសហរដ្ឋអាមេរិក និងនាវាចម្បាំងបីគ្រឿង ពីប្រទេស      បារាំង។

ទីក្រុងអាថែន ក៏កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីធ្វើផែនការរួម និងសាងសង់នាវាចម្បាំង Constellation-class សម្រាប់កងទ័ពជើងទឹកក្រិក។

អត្ថបទដែលទាក់ទង

ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        7
មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm