អាមេរិក៖ ប្រមុខអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បាននិយាយកាលពីថ្ងៃពុធ ទី២១ ខែកក្កដាថា ពួកតាលីបង់ហាក់ដូចជាមានសន្ទុះខាងយុទ្ធសាស្ត្រ នៅក្នុងការវាយលុករបស់ពួកគេទូទាំងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែជ័យជំនះរបស់ពួកគេគឺនៅឆ្ងាយពីការធានាដែលរំពឹងទុក។

រយៈពេលជិត ២០ឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តួលរំលំរបបតាលីបង់ ក្រោយការវាយប្រហារថ្ងៃទី១១ ខែកញ្ញា (៩/១១) និងការដកកម្លាំងបរទេសដែលដឹកនាំដោយអាមេរិកជិតបញ្ចប់ទាំងស្រុង ហើយឥឡូវនេះក្រុមសកម្មប្រយុទ្ធបះបោរបានគ្រប់គ្រង ប្រហែលពាក់កណ្ដាលនៃស្រុកប្រមាណ ៤០០ របស់ប្រទេសអាហ្វហ្គានីស្ថាន។ លោក Mill បានប្រាប់សន្និសីទសារព័ត៌មានថា ប៉ុន្តែពួកតាលីបង់ពុំទាន់វាយដណ្ដើមយកបានទីក្រុងធំៗ របស់ប្រទេសនេះនៅឡើយទេ។
លោកបានបន្ថែមថា ខណៈដែលក្រុមសកម្មប្រយុទ្ធបានដាក់សម្ពាធ លើរដ្ឋធានីប្រហែលពាក់កណ្ដាលរបស់ខេត្តក្នុងប្រទេសនេះ កងទ័ពអាហ្វហ្គានីស្ថានកំពុង «ពង្រឹងកម្លាំងពួកគេ» ដើម្បីការពារមជ្ឈមណ្ឌលទីក្រុងសំខាន់ៗទាំងនោះ៕
អត្ថបទ៖ សុខមាន