
អ្នកកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ បានរាប់ចំនួនឡើងវិញនៅថ្ងៃដ៏រន្ធត់របស់ពួកគេបន្ទាប់ពីការរញ្ជួយដី កម្រិត៧,២រ៉ិកទ័រ បានរង្រួនឱ្យកក្រើកកោះនេះ ខណ:ចំនួនអ្នករបួសបានឡើងដល់១.០០០នាក់នោះ។
ការរញ្ជួយដីនេះ គឺខ្លាំងជាងគេបំផុតក្នុងរយ:ពេល២៥ឆ្នាំ ដែលបានកើតឡើង កាលពីព្រឹកថ្ងៃពុធ ខណ:ដែលមនុស្សម្នា ចេញទៅធ្វើការ និងចេញទៅសាលារៀន ពោលគឺចំផ្នែកជនបទភាគច្រើន និងក្រុង
ហួលៀនភាគខាងកើតដែលមិនសូវមានមនុស្សរស់នៅ។
អ្នកស្លាប់ពីការរញ្ជួយដីដែលបានកើតឡើងនៅជិតឆ្នេរសមុទ្រនៅតែមានចំនួន៩នាក់ដដែល ខណ:ដែល បុគ្គលិកសណ្ឋាគារ៥០នាក់ ដែលភាគច្រើនបានជាប់នៅលើផ្លូវជាតិមួយ ស្របពេលដែលពួកគេបានធ្វើដំណើរទៅកាន់រមណីយដ្ឋានមួយនៅក្នុងឧទ្យានជាតិដែលស្ថិតនៅជិតនោះ។
សមាជិកបុគ្គលិកម្នាក់ឈ្មោះវ៉ាង ហៃ យេន (Wang Hai-yen)បាននិយាយថា សិស្សសាលាដែលភ័យខ្លាច បានប្រវេប្រវ៉ា និងបានស្រែកយំនៅពេលដែលការរញ្ជួយដីបានកើឡើង។ អ្នកស្រីវ៉ាងបន្ដថា ការរញ្ជួយដ៍ខ្លាំងនេះ ក៍បានអូសបន្លាយពេលយូរជាងការរញ្ជួយដីជីជីJijiក្នុងឆ្នាំ១៩៩៩ដែលអ្នកក្នុងស្រុកស្គាល់ថាជាមាររញ្ជួយដី៩២១នោះ។