
នៅក្នុងព្រៃលើកោះហ្គតលែន(Gotland)ក្នុងសមុទ្របាល់ទិក ជនជាតិស៊ុយអែតវ័យក្មេងជានិស្សិតឆ្នាំទី១ ដែលបានកោះហៅអោយចូលបំរើទ័ពនោះ បានធ្វើការហ្វឹកហាត់ជំនាញយោធា បន្ទាប់ពីប្រទេសរបស់ពួកគេ បានចូលរួមជាមួយអង្គកាណាតូមក។
ការទៅដល់កន្លែងហ្វឹកហ្វឺនរបស់ពួកគេនេះ គឺនៅក្នុងរង្វង់ថ្ងៃទី១២មីនា បន្ទាប់ពីស៊ុយអែតបានចូលរួមនៅក្នុងបក្សសម្ព័ននេះជាផ្លូវការ ដូច្នេះការកែណ្ឌទ័ព ការស្លៀកពាក់ឯកសណ្ឋាន និងការកាន់កាំភ្លើងវែង គឺពួកគេបានរៀនសូត្រពីជំនាញក្រៅផ្ទះជាមូលដ្ឋាន ដែលស្ថិតជិតក្រុងវីសប៊ី(Visby)ដ៏សំខាន់មួយរបស់កោះនេះ។
ក្រុងស្ដុកហូម (Stockholm) បានក្លាយជាសមាជិកផ្លូវការនៅថ្ងៃទី៧មីនា ដោយបានបោះបង់ចោលគោលនយោបាយចលនាមិនចូលបក្សសម្ព័ន សម្រាប់សមាជិកភាពរបស់អង្គកាសិទ្ធិសញ្ញាអាត្លង់ទិកខាងជើង បន្ទាប់ពីរុស្ស៊ីបានវាយលុកអ៊ុយក្រែនក្នុងឆ្នាំ២០២២មក។
ការចូលរបស់ប្រទេសស៊ុយអែត ដែលមិនមានសង្រ្គាមតាំងពីឆ្នាំ១៨១៤មកម៉្លេះ ហើយប្រទេសហ្វាំងឡង់ គឺជាការពង្រីកខ្លួនដ៏សំខាន់បំផុតរបស់អង្គកាណាតូ តាំងពីប្រទេសនេះបានចូលជាសមាជិកភាពចាប់ពីអឺរ៉ុបខាងកើត បន្ទាប់ពីសហភាពសូវៀតបានដួលរលំក្នុងឆ្នាំ១៩៩១មក។