
យោងតាមការធ្វើបច្ចុប្បន្នភាពថ្មីៗស្ដីពីជម្លោះបានអោយដឹងថា ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា បានវាយប្រហារកងទ័ពអ៊ុយក្រែន នៅសមរភូមិជាច្រើនក្នុងរយ:ពេល២៤ម៉ោងកន្លងទៅនេះ ខណ:ដែលអ៊ុយក្រែនថ្លែងនៅថ្ងៃជាមួយគ្នាថា ខ្លួនបានវាយប្រហារបុគ្គលិក យោធារុស្ស៊ី និងគោលដៅយោធា
ជាច្រើន។
កាលពីថ្ងៃពុធ ក្រសួងការពារជាតិរុស្ស៊ីបានចេញរបាយការមួយបញ្ជាក់ថា កងទ័ពរុស្ស៊ីបានកម្ទេចយុទ្ធោបករណ៍របស់អ៊ុយក្រែន និងគ្រឿងបរិក្ខាជាច្រើនមួយថ្ងៃមុននេះ ក្នុងនោះរួមមាន កាំភ្លើងផ្លោង
ផលិតនៅអាមេរិក និងអង់គ្លេស រោងជាង ឃ្លាំងហាងហ្កា (Hanga) ដាក់យានលើអាកាសគ្មានមនុស្សបើក (UAVs) ហើយនិងឃ្លាំងស្ដុកទុកអាវុធ។
យោងតាមក្រសួងការពារជាតិ បានអោយដឹងថា កងទ័ពអាកាសរុស្ស៊ីបានបាញ់ទម្លាក់យានUAVs១៦៤គ្រឿង និងគ្រាប់បែកវាយប្រហារដោយផ្ទាល់២គ្រាប់ដែលផលិតរួមគ្នារបស់អាមេរិក។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែនបានចេញរបាយការសមរភូមិមួយនៅថ្ងៃជាមួយគ្នា ដោយនិយាយថា ក្នុងរយ:ពេល២៤ម៉ោង កងទ័ពអ៊ុយក្រែនបានជួបការប្រយុទ្ធ៥៤លើកនៅលើសមរភូមិ។
យោធាអ៊ុយក្រែនបានបើកការវាយប្រហារលើតំបន់ប្រមូលផ្ដុំទ័ពរុស្ស៊ីមួយចំនួន និងឧបករណ៍យោធា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី ស្ថានីយ៍រ៉ាដា និងកន្លែងសង្រ្គាមអេឡិចត្រូនិក ហើយនិង មជ្ឈមណ្ឌលត្រួតពិនិត្យ UAVផងដែរ។