
ការបាត់ខ្លួនអ្នកដើរលេងវិស្សមកាល និងអ្នកធ្វើការ បានទៅដល់មណ្ឌលវេជ្ជសាស្រ្ដបណ្ដោះអាសន្នមួយនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីត្រូវបានគេជួយសង្រ្គោះដោយផ្ទាល់ពីការរញ្ជួយដីដ៏ធំមួយដែលបានប៉ះចំក្រុងហួលៀនកាលពីព្រឹកថ្ងៃពុធម្សឹលមិញ។
ការទៅដល់នេះ គឺមនុស្សជាង៣០នាក់ដែលបានជួយសង្រ្គោះនោះ កំពុងឆ្លងកាត់ការត្រួតពិនិ្យផ្នែកវេជ្ជសាស្រ្ដជាមូលដ្ឋានដើម្បីប្រប្រមើលមើលពីតម្រូវការចាំបាច់សំរាប់ការសម្រាកការព្យាបាល។
សមាជិកគ្រយសារជាច្រើននាក់ត្រូវបានគេឃើញកំពុងត្រៀមជួយគ្នា បន្ទាប់ពីបានជួបជុំគ្នាឡើងវិញ ហើយក៏បានបញ្ចប់ការព្រួយបារម្ភជាង១ថ្ងៃផងដែរអំពីសាច់ញាតិរបស់គេថានៅកន្លែងណាៗនោះ។
យោងតាមក្រុមមន្រ្ដីរុករក និងជួយសង្រ្គោះបានអោយដឹងថា មនុស្សប្រមាណជា៦០០នាក់ បានជាប់ខ្លួន ទោះបីជាមានសុវត្ថិភាពក្នុងសណ្ឋាគារតារ៉ូកូ(Taroko) ក្នុងកន្លែងទេសចរជ្រោះតំបន់ភ្នំ តារ៉ូកូ (Taroko)ក៏ដោយ។