
មូលនិធិអាល់ រ៉ាស៊ូល អាល់អាអាដាម (Al-Rasool al-Aadam) សំរាប់អ្នកជម្ងឺមហារីក និងការឧបត្ថម្ភកុមាកំព្រា ក្នុងក្រុងណាចាហ្វ គឺជាអង្គការសប្បុរសធម៌មួយដែលផ្ដល់មូលនិធិដោយក្រុមវេជ្ជបណ្ឌិត។ រៀងរាល់ថ្ងៃសុក្រខែបុណ្យរ៉ាម៉ាដាន់ អង្គការនេះ រៀបចំអាហារស្រាយបួសអ៊ីហ្វតា (Iftar)ជាក្រុមសម្រាប់ក្រុមគ្រួសារដែលបានចុះឈ្មោះ។
អង្គការនេះជួយក្រុមគ្រួសារក្មេងកំព្រា ដែលកំពុងជួបការខ្វះខាតក្នុងការផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ ដូច្នេះ គេត្រូវការជំនួយហិរញ្ញវត្ថុ ស្បៀងអាហារ សំលៀកបំពាក់ និងក្នុងករណីមួយចំនួន សូម្បីតែស្ថានភាពសុខភាពក៏គេត្រូវការដែរ។
ដោយសារតែប្រទេសអ៊ីរ៉ាក់ បានឆ្លងកាត់សង្រ្គាមជាច្រើន ដែលបានបំផ្លិចបំផ្លាញប្រទេសនេះ ហើយវាក៏ធ្វើអោយមានក្មេងកំព្រា និងស្រ្ដីមេមាយច្រើនផងដែរ។ លោករ៉ាស៊ុល អាហ្ស៊ីស (Rasul Aziz) ជាសមាជិករបស់មូលនិធិ អាល់ រ៉ាស៊ូល អាល់ អាអាដាម (al-rasool al-aadam) បាននិយាយថា ការងារសង្គម គឺត្រូវតែជួយពួកគេដើម្បីអោយពួកគេ ធ្លាក់ចូលក្នុងស្ថានភាពអាក្រក់ និងការដើរខុសផ្លូវ។
ក្រុមអ្នកស្ម័គ្រចិត្ដ កំពុងធ្វើការនៅក្នុងផ្ទះបាយ ហើយកំពុងរៀបចំតុទទួលទានអាហារអ៊ីហ្វតា (Iftar)
ចល័ត។
អ្នកស្រីអ៊ុម ម៉ារីយ៉ាំ (Umm Maryam) ជាស្រ្ដីមេម៉ាយម្នាក់ បាននិយាយថា អង្គការនេះផ្ដល់ អាហារជាមួយសាច់ និងផ្ទះបាយសម្រាប់អ្នកដែលមិនអាចរកប្រាក់ទិញបសុបក្សីបានពីព្រោះតែមាន
តម្លៃខ្ពស់ពេក៕