លោកប្រធានាធិបតីអាមេរិក Joe Biden បានព្រមានអ៊ីស្រាអែល អំពីការភាពប្រែប្រួលយ៉ាងខ្លាំងក្នុងគោលនយោបាយរបស់លោកជុំវិញសង្រ្គាម នៅតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ៤មេសា ខណៈមានការអន់ចិត្តកាន់តែខ្លាំងចំពោះលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenjamin Netanya hu និងការកើនឡើងសម្ពាធនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំបោះឆ្នោតជ្រើសរើសប្រធានាធិបតី។

លោក Biden បានឈជាខ្នងបង្អែកយ៉ាងរឹងមាំឲ្យអ៊ីស្រាអែល ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ពីសំណាក់ក្រុមហាម៉ាស ហើយរហូតមកដល់ពេលនេះ មានត្រឹមតែការរិះគន់លើរូបលោក ចំពោះការស្លាប់ជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សា ពុំបានបញ្ឈប់ទីក្រុងវ៉ាស៊ីនតោន មិនឲ្យផ្គត់ផ្គង់ផ្នែករឹង ឬ hardware ខាងយោធាដល់សម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួននៅមជ្ឈិមបូព៌ាមួយនេះបានទេ។

ប៉ុន្តែ បច្ចុប្បន្នគណបក្សប្រជាធិបតេយ្យរបស់លោកBiden ប្រឈមការខឹងសម្បារយ៉ាងខ្លាំងពីអ្នកបោះឆ្នោតមូស្លីម និងវ័យក្មេង ចំពោះការគាំទ្ររបស់លោកលើអ៊ីស្រាអែល ហើយសម្ព័ន្ធមិត្តនយោបាយនៅក្នុងសហរដ្ឋអាមេរិក បាននឹងកំពុងជំរុញឱ្យរូបលោកបង្កើតលក្ខខណ្ឌក្នុងការផ្ដល់ជំនួយលើអាកប្បកិរិយារឹងរុសរបស់អ៊ីស្រាអែលដែលបានផ្លាស់ប្តូរ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទរយៈពេល ៣០ នាទីដ៏តានតឹងជាមួយលោក Netanyahu បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់បុគ្គលិកជំនួយចំនួន ៧ នាក់នៅហ្កាហ្សា លោក Biden បានព្រមានថា ជំនួយអាមេរិកទៅឱ្យអ៊ីស្រាអែល ធ្វើទៅបានលុះត្រាតែជនស៊ីវិលមានសុវត្ថិភាពក្នុងតំបន់ហ្កាហ្សា។
សេតវិមានបាននិយាយថា នេះជាលើកដំបូងដែលលោក Biden បានបញ្ជាក់យ៉ាងច្បាស់ថាគោលនយោបាយរបស់សហរដ្ឋអាមេរិកទាក់ទងនឹងតំបន់ហ្កាហ្សា នឹងត្រូវបានកំណត់ដោយការវាយតម្លៃរបស់យើងអំពីសកម្មភាពភ្លាមៗរបស់អ៊ីស្រាអែល ដើម្បីបញ្ចប់ការកាប់សម្លាប់ និងស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងដែនដីហែកហួរដោតសង្រ្គាមមួយនេះ។រដ្ឋបាលរបស់លោក Biden ប្រឈមទង្វើតុល្យភាពដ៏លំបាកមួយ ខណៈព្យាយាមកំណត់គោលនយោបាយស្ដីពីសង្រ្គាមនៅហ្កាហ្សា របស់ខ្លួនរវាងអ្វីដែលលោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន ហៅថាការប្តេជ្ញាចិត្ត ដែកថែប ទាំងស្រុងរបស់ខ្លួនចំពោះអ៊ីស្រាអែល និងការបង្កើនការប្រឆាំងសម្ពាធនៅប្រទេសរបស់ខ្លួនចំពោះសង្រ្គាមនេះ៕