ប្រធានសន្តិសុខសណ្ឋាគារ លោកដេវីដ ជិន (David Chen) ទីបំផុត បានជួបជុំក្រុមគ្រួសាររបស់លោកវិញ កាលពីថ្ងៃព្រហស្បតិ៍ទី៤មេសា បន្ទាប់ពីបុគ្គលិកសង្រ្គោះ បានរកឃើញលោក ហើយភាគច្រើននៃបុគ្គលិកសណ្ឋាគារចំនួន៥០នាក់ បានជាប់នៅលើផ្លូវហាយវ៉េមួយ ក្រោយគ្រោះរញ្ជួយដី វាយប្រហារកោះនេះក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ។

ប្រតិបត្តិការសង្គ្រោះ ប្រឈមគ្រោះថ្នាក់ ខណៈបុរសវ័យ៦៣ឆ្នាំ និងអ្នកផ្សេងទៀត បានចុះពីលើភ្នំដោយថ្មើរជើងជាមួយក្រុមអ្នកសង្គ្រោះ ត្រូវឆ្លងកាត់ល្បាប់ និងរត់ដើម្បីគេចចេញពីផ្ទាំងថ្មកំពុងរបេះធ្លាក់ពីភ្នំ។
ម្ដាយវ័យ៨៥ឆ្នាំ របស់លោកជិន បានបង្ហាញការដឹងគុណចំពោះក្រុមសង្រ្គោះទាំងទឹកភ្នែកហូរដាបលើផ្ទៃមុខ ខណៈពួកគេបានជួបជុំសមាជិកគ្រួសារវិញ ។

រញ្ជួយដីកម្រិត៧,២ រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរសមុទ្រភាគខាងកើតជិតតំបន់ហ័រលៀន កាលពីថ្ងៃពុធ ទី៣មេសា សម្លាប់មនុស្ស១២ នាក់ និងជាង១ពាន់នាក់រងរបួស និងជាង១០នាក់ បាត់ខ្លួន។

ការរញ្ជួយដីបានវាយប្រហារនៅជម្រៅ ១៥,៥ គីឡូម៉ែត្រ ស្របពេលមនុស្សកំពង់ធ្វើដំណើរទៅធ្វើការ និងសាលារៀន ដោយបានចេញការព្រមានពីរលកយក្សស៊ូណាមិសម្រាប់ភាគខាងត្បូងប្រទេសជប៉ុន និងហ្វីលីពីន ដែលក្រោយមកត្រូវបានដកចេញវិញ៕