រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ផែនការសន្តិភាពរបស់ចិនលើអ៊ុយក្រែន គឺសមហេតុផលបំផុត រហូតមកដល់ពេលនេះ

2024/04/05 05:36:42 pm        120

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រហូតមកទល់ពេលនេះ ប្រទេសចិន បានស្នើផែនការសន្តិភាពដែលសមហេតុផលបំផុតសម្រាប់ការដោះស្រាយជម្លោះអ៊ុយក្រែន។

ទីក្រុងប៉េកាំង បានដាក់ចេញនូវឯកសារចំនួន១២ចំណុចកាលពីជាងមួយឆ្នាំមុន ដែលបានដាក់ចេញនូវគោលការណ៍ទូទៅសម្រាប់ការបញ្ចប់សង្រ្គាម ប៉ុន្តែមិនបានបញ្ជាក់ពីជាក់លាក់នោះទេ។

ឯកសារនោះ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនៅពេលនោះទាំងនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលសហរដ្ឋអាមេរិក បាននិយាយថា ប្រទេសចិន កំពុងបង្ហាញខ្លួនឯងថា ជាអ្នកបង្កើតសន្តិភាព ប៉ុន្តែឆ្លុះបញ្ចាំងពី «ការនិទានរឿងមិនពិត»របស់រុស្ស៊ី និងបរាជ័យ ក្នុងការថ្កោលទោសការឈ្លានពានរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋRIA បានដកស្រង់សម្តីលោកឡាវរ៉ូវ ដោយប្រាប់អ្នកសារព័ត៌មានថា៖«អ្វីដែលសំខាន់បំផុតសម្រាប់យើង គឺថា ឯកសាររបស់ចិន គឺផ្អែកលើការវិភាគអំពីហេតុផលនៃអ្វីដែលកំពុងកើតឡើង និងតម្រូវការ ក្នុងការលុបបំបាត់មូលហេតុឫសគល់ទាំងនេះ។

«ផែនការនេះ ត្រូវបានគេរិះគន់ថា មានភាពមិនច្បាស់លាស់...ប៉ុន្តែនេះ គឺជាផែនការដ៏សមហេតុផលដែលអរិយធម៌ចិនដ៏អស្ចារ្យ បានស្នើឡើងឲ្យមានការពិភាក្សា»។

លោកឡាវរ៉ូវ គ្រោងនឹងជួបសមភាគីចិន ក្នុងពេលឆាប់ៗនេះ ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីខែមុនថា លោកនឹងពិចារណាអំពីការទៅប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងនៃអាណត្តិ ៦ឆ្នាំថ្មីរបស់ខ្លួន។

ប្រទេសរុស្ស៊ី និយាយថា ខ្លួនមានឆន្ទៈក្នុងការចូលរួមក្នុងការពិភាក្សាអំពីអ៊ុយក្រែន ប៉ុន្តែទាំងនេះ ត្រូវតែឆ្លុះបញ្ចាំងពីអ្វីដែលខ្លួនហៅថា «ការពិតថ្មី»ជាក់ស្តែង ដែលកងកម្លាំងរបស់ខ្លួនគ្រប់គ្រងត្រឹមតែ១ភាគ៥នៃប្រទេសនេះ ហើយទីក្រុងមូស្គូ បានទាមទារតំបន់អ៊ុយក្រែនចំនួន៤ ជារបស់ខ្លួន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm