ការដឹកជញ្ជូននៅកំពង់ផែ បាល់ទីម័រ នឹងបន្តឡើងវិញនៅចុងខែមេសា ជាមួយសមត្ថភាពពេញលេញចុងខែឧសភា

2024/04/05 10:40:09 am        110

អង្គភាពវិស្វករនៃកងទ័ពអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) ថា ខ្លួនរំពឹងថានឹងបើកច្រកថ្មីទៅកាន់កំពង់ផែ បាល់ទីម័រ (Baltimore) នៅចុងខែមេសា ដោយបើកឡើងវិញនូវការដឹកជញ្ជូនពាណិជ្ជកម្មដែលត្រូវបានរារាំងដោយសារស្ពានបាក់រលំ ហើយបន្ទាប់មកស្ដារច្រកចូលកំពង់ផែឱ្យដំណើរការដោយសមត្ថភាពពេញលេញនៅចុងខែឧសភា។

បណ្ដាញច្រកចូលសំខាន់ត្រូវបានរារាំងដោយបំណែកស្ពាន ចាប់តាំងពីកប៉ាល់ដឹកទូរកុងតឺន័រ ដាលី (Dali) បានបាត់បង់ថាមពល ហើយបានបុកបង្គោលជំនួយនៃស្ពាន ហ្វ្រង់ស៊ីស ស្កុត ឃី (Francis Scott Key) កាលពីថ្ងៃទី ២៦ ខែមីនា ដោយបានសម្លាប់កម្មករផ្លូវថ្នល់ចំនួន ៦ នាក់ និងបណ្តាលឱ្យស្ពានផ្លូវហាយវេបាក់ធ្លាក់ចូលទៅក្នុងទន្លេ ផាថាបស្កូ (Patapsco)។

អង្គភាពកងទ័ព ដែលជាផ្នែកមួយនៃក្រុមចម្រុះដែលឆ្លើយតបទៅនឹងគ្រោះមហន្តរាយ បាល់ទីម័រ បានប្រកាសពីផែនការនេះ មួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដោយនិយាយថាក្នុងរយៈពេល ៤ សប្តាហ៍ទៀត ច្រកផ្លូវទឹកនេះនឹងមានលក្ខណៈសមរម្យសម្រាប់នាវាមួយចំនួនក្នុងការចេញចូល ដែលដឹកជញ្ជូនរថយន្ត និងឧបករណ៍កសិកម្ម។

កំពង់ផែបាល់ទីម័រ ជាប់ចំណាត់ថ្នាក់លេខ១ នៅសហរដ្ឋអាមេរិក សម្រាប់បរិមាណដែលខ្លួនអាចផ្ទុកយានយន្តស្វ័យប្រវត្តិ និងប្រភេទរថយន្តដឹកទំនិញធុនស្រាល ព្រមទាំងគ្រឿងចក្រកសិកម្ម និងសំណង់ នេះបើយោងតាមរដ្ឋ ម៉ារីលែន (Maryland)។ ភាគច្រើននៃចរាចរណ៍ទាំងនោះត្រូវបានផ្អាកចាប់តាំងពីឧបទ្ទវហេតុមក ទោះបីជាប្រតិបត្តិការស្ថានីយមួយចំនួននៅខាងក្រៅតំបន់ដែលរងផលប៉ះពាល់បានបន្តឡើងវិញក៏ដោយ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am