បាល់ទាត់៖ អ្នកចាត់ការ Norwich City លោក Daniel Farke បានបន្តកិច្ចសន្យា ៤ឆ្នាំដឹកនាំក្រុមឡើងដែលឡើងថ្មីមកកាន់ក្របខណ្ឌ English Premier League ដល់ឆ្នាំ២០២៥។

បុរសវ័យ ៤៤ឆ្នាំរូបនេះបានមកដល់ទឹកដី Carrow Road ក្រោយពីចាកចេញពី Borussia Dortmund នៅឆ្នាំ២០១៧ និងដឹកនាំក្រុមបានត្រឹមលេខ ១៤ ក្នុងរដូវកាលដំបូងនៅ Norwich City។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះបានដឹកនាំ Norwich ឡើងមក Premier League នៅឆ្នាំ២០១៩ ម្តង តែធ្លាក់ទៅវិញមុននឹងឡើងមកកាន់ Premier League ម្តងទៀតរដូវកាលនេះ។ រដូវកាលមុននៅ League Championship, Norwich City ជាក្រុមជើងឯកដោយមានសរុប ៩៧ពិន្ទុ។ Norwich នឹងចាប់ផ្តើមរដូវកាលថ្មី English Premier League រដូវកាលនេះទទួលហង្សក្រហម Liverpool នៅថ្ងៃទី១៤ ខែសីហានេះ៕
អត្ថបទ៖នាង សុភាវុធ