ការវាយប្រហាររបស់អ៊ីស្រាអែលលើអគារហ្កាហ្សា បានសម្លាប់មនុស្ស ១០៦នាក់ គឺជាឧក្រិដ្ឋកម្មសង្គ្រាមជាក់ស្តែង

2024/04/05 12:43:58 pm        100

ការស៊ើបអង្កេតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើអគារមួយ នៅតំបន់ហ្កាហ្សា កាលពីខែតុលា មិនមានគោលដៅ របស់សកម្មប្រយុទ្ធទេ ប៉ុន្តែបានសម្លាប់ជនស៊ីវិលចំនួន ១០៦នាក់ រួមទាំងកុមារ ៥៤នាក់ ដែលធ្វើឲ្យវាក្លាយជា «ឧក្រិដ្ឋកម្មសង្គ្រាមជាក់ស្តែង» ។

ច្បាប់អន្តរជាតិហាមឃាត់ការវាយប្រហារលើគោលដៅយោធា ដែលទំនងជានឹងបង្កគ្រោះថ្នាក់មិន សមហេតុផលដល់ជនស៊ីវិល។ ការវាយប្រហារថ្ងៃទី៣១ ខែតុលា ជាការសម្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីសង្គ្រាម ចាប់ផ្ដើមជិត ៦ខែហើយនោះ។

អង្គការឃ្លាំមើលសិទិ្ធមនុស្ស និយាយថា ការវាយប្រហារចំនួន៤ដាច់ដោយឡែកពីគ្នា បានដួលរលំអគាររបស់ក្រុមវិស្វករ នៅកណ្តាលតំបន់ហ្កាហ្សា ដែលផ្តល់ជម្រកដល់មនុស្សប្រហែល ៣៥០នាក់ ប្រហែល១ ភាគ៣នៃពួកគេ បានភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ ទៅកន្លែងផ្សេងទៀត ក្នុងទឹកដីនេះ។

អង្គការនេះ បានបញ្ជាក់ថា អ្នកស្លាប់ទាំងនោះរួមមានក្មេងលេងបាល់ទាត់នៅខាងក្រៅ និងអ្នកស្រុកសាកទូរសព្ទ នៅក្នុងហាងលក់ទំនិញជាន់ទី១។

ក្រុមដែលនិយាយថា ខ្លួនបានបញ្ជាក់ពីបញ្ជីអ្នកស្លាប់របស់ខ្លួនជាមួយនឹងក្រុមហ៊ុន Airwars ជាអ្នកឃ្លាំមើលជម្លោះដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានបញ្ជាក់ថា ស្ត្រីចំនួន ៣៤នាក់ បុរស ១៨នាក់ និងកុមារ៥៤នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះ។ អ្នកស្លាប់ទាំងនោះ មកពី២២គ្រួសារ។ គ្រួសារធំមួយ គឺគ្រួសារលោក Abu Said បានបាត់បង់សាច់ញាតិ ២៣នាក់ ក្នុងការវាយប្រហារ។

សារព័ត៌មាន AP បានរាយការណ៍អំពីបងប្អូនបង្កើត ៤នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ កាលពីខែតុលា រួមទាំងក្មេងប្រុសភ្លោះអាយុ ១៨ខែផងដែរ។

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am