លោកប្រធានាធិបតីម៉ាក្រុង៖ បារាំងនិងសម្ព័ន្ធមិត្ត«អាចបញ្ឈប់» អំពើប្រល័យពូជសាសន៍រ្វ៉ាន់ដា ឆ្នាំ ១៩៩៤

2024/04/05 07:51:14 pm        117

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់ខ្លួន អាចបញ្ឈប់ការប្រល័យពូជសាសន៍រ្វ៉ាន់ដា ឆ្នាំ ១៩៩៤ ប៉ុន្តែខ្វះឆន្ទៈក្នុងការធ្វើដូច្នេះ ដែលជាការប្រកាសយ៉ាដាច់ខាតមួយ នៅមុនខួបលើកទី៣០របស់ប្រទេសអាហ្រ្វិកនៃការកាប់សម្លាប់ ដែលបានបណ្តាលឲ្យមនុស្សជាង ៨០០.000នាក់ ស្លាប់។

ការិយាល័យរបស់លោកម៉ាក្រុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីបារាំង នឹងបញ្ចេញវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅថ្ងៃអាទិត្យ ខណៈដែលប្រទេសរ៉្វាន់ដា ប្រារព្ធពិធីរំលឹកជាឧឡារិកនៃអំពើប្រល័យពូជសាសន៍នេះ។

នៅក្នុងវីដេអូនោះ លោកម៉ាក្រុងបានលើកឡើងថា៖«ប្រទេសបារាំង ដែលអាចបញ្ឈប់អំពើប្រល័យពូជសាសន៍ជាមួយសម្ព័ន្ធមិត្តលោកខាងលិច និងអាហ្វ្រិក ខ្វះឆន្ទៈក្នុងការធ្វើដូច្នេះ»។

នៅឆ្នាំ ២០២១ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសអាហ្រ្វិកកណ្តាល លោកម៉ាក្រុង បានទទួលស្គាល់ «ការទទួលខុសត្រូវ» របស់ប្រទេសបារាំង ក្នុងអំពើប្រល័យពូជសាសន៍ ដែលបានធ្វើឲ្យមនុស្សជាង ៨០០.000នាក់ ស្លាប់ ភាគច្រើនជាជនជាតិភាគតិចTutsis និង Hutus ដែលព្យាយាមការពារពួកគេ។

លោកមិនបានសូមទោសទេ ប៉ុន្តែប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame បានផ្តល់សញ្ញាថា ទំព័រមួយ ត្រូវបានបង្វែរនៅក្នុងទំនាក់ទំនងបារាំង-រ្វ៉ាន់ដា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់បារាំងជាបន្តបន្ទាប់ដើម្បីជួសជុលទំនាក់ទំនងរវាងប្រទេសទាំងពីរ។

រដ្ឋាភិបាលប្រទេសរ៉្វាន់ដា បានចោទបារាំងជាយូរមកហើយថា បានបង្កឲ្យមានអំពើប្រល័យពូជសាសន៍។

ចាប់តាំងពីលោកបានជាប់ឆ្នោតជាលើកដំបូងក្នុងឆ្នាំ ២០១៧ លោកម៉ាក្រុង បានធ្វើរបាយការណ៍គួរឲ្យកត់សម្គាល់អំពីតួនាទីរបស់ប្រទេសបារាំងមុន និងក្នុងអំឡុងពេលនៃអំពើប្រល័យពូជសាសន៍ ហើយបានសម្រេចចិត្តបង្ហាញឯកសារសំខាន់ៗរបស់ប្រទេសនេះដល់សាធារណជន ចាប់ពីពេលនេះតទៅ។

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        37
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        48
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm