រដ្ឋមន្ត្រីរតនាគារអាមេរិក ប្រឈមផ្លូវដ៏លំបាក ចំពោះបញ្ហាផលិតកម្មលើសចំណុះរបស់ប្រទេសចិន

2024/04/05 07:55:41 pm        97

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី ជែណេត យ៉េឡិន (Janet Yellen) បានទៅដល់មជ្ឈមណ្ឌលរោងចក្រភាគខាងត្បូងនៃទីក្រុង ខ្វាងជូវ (Guangzhou) របស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ៤មេសា អមដោយសារដ៏តានតឹងមួយទៅកាន់មន្ត្រីចិន ថា អ្នកកំពុងផលិតអ្វីៗគ្រប់យ៉ាងច្រើនពេក ជាពិសេសទំនិញថាមពលស្អាត ហើយពិភពលោកមិនអាចទទួលយកបានទេ។

ប្រទេសចិនកំពុងបញ្ចេញរថយន្តអគ្គិសនី (EVs) អាគុយ បន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលហៅថា ផ្ទាំង solar បន្ទះឈីបអេឡិចត្រូនិក(semiconductors) និងផលិតផលទំនិញផ្សេងទៀត ចូលទៅក្នុងទីផ្សារពិភពលោក ដោយសារតែការឧបត្ថម្ភធនយ៉ាងច្រើនរបស់រដ្ឋាភិបាលជាច្រើនឆ្នាំ និងតម្រូវការទាបនៅក្នុងប្រទេសរបស់ខ្លួន។តម្លៃជាសកលសម្រាប់ទំនិញជាច្រើនកំពុងឡើងថ្លៃ ជាការដាក់សម្ពាធលើក្រុមហ៊ុនផលិតនៅក្នុងប្រទេសផ្សេងៗ។

មន្ត្រីរតនាគារជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយថា ការផលិតដ៏ច្រើនលើសចំណុះនៅក្នុងវិស័យសំខាន់ៗរបស់ប្រទេសចិន យើងមើលឃើញការគំរាមកំហែងកាន់តែខ្លាំងនៃក្រុមហ៊ុនកំពុងខាតបង់ប្រាក់ ដែលនឹងត្រូវលក់ចេញពីផលិតកម្មរបស់ពួកគេនៅប្រទេសណាមួយ។

នៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ចិនចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះ ដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយ លោកស្រី Yellen នឹងស្វែងរកការបង្ហាញពីទស្សនៈរបស់ខ្លួនថា ការផលិតលើសចំនួន នេះគឺមិនល្អសម្រាប់ប្រទេសចិន ហើយថាមានការព្រួយបារម្ភកើនឡើងកាន់តែខ្លាំងចំពោះការផលិតនេះ នៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន ម៉ិកស៊ិក និងប្រទេសមានសេដ្ឋកិច្ចធំៗផ្សេងទៀត។

មន្ត្រីនិយាយសុំមិនបញ្ចេញឈ្មោះ ក៏បាននិយាយផងដែរថាលោកស្រី Yellen នឹងពន្យល់ថា ប្រសិនបើមានសកម្មភាពពាណិជ្ជកម្មនៅជុំវិញពិភពលោក នោះមិនមែនជារឿងប្រឆាំងនឹងចិនទេ នោះគឺជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        194
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        181
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm