ប្រធានក្រុម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាចម្បាំងដាណឺម៉ាកមួយគ្រឿង ដែលត្រូវបានដាក់ពង្រាយទៅកាន់សមុទ្រក្រហម ជាផ្នែកមួយនៃប្រតិបត្តិការដែលដឹកនាំដោយសហរដ្ឋអាមេរិក បានជួបបញ្ហាដោយសារប្រព័ន្ធអាវុធរបស់ខ្លួនមិនដំណើរការ នៅពេលដែលត្រូវបានវាយប្រហារដោយដ្រូនប្រតិបត្តិការដោយក្រុមសកម្មប្រយុទ្ធហ៊ួទី កាលពីខែមុន ខណៈដែលនាវានេះ បានទៅដល់ប្រទេសដាណឺម៉ាក។

ការបរាជ័យដែលរហូតមកដល់ថ្ងៃព្រហស្បតិ៍ទើបតែ ត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយការពារជាតិក្នុងស្រុក Olfi ដោយដកស្រង់របាយការណ៍សម្ងាត់របស់នាវានេះ បានជំរុញឲ្យរដ្ឋាភិបាលបណ្តេញ មន្ត្រីយោធាជាន់ខ្ពស់របស់ខ្លួន គឺលោកFlemming Lentfer កាលពីថ្ងៃពុធ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Troels Lund Poulsen បាននិយាយថា ការបណ្តេញចេញនេះ គឺជាលទ្ធផលនៃការរំលោភលើទំនុកចិត្ត បន្ទាប់ពីលោក Lentfer ខកខានមិនបានជូនដំណឹងដល់ក្រសួងឲ្យបានលម្អិតអំពីឧប្បត្តិហេតុ កាលពីថ្ងៃទី៩ ខែមីនា នៅពេលដែលនាវាចម្បាំង Iver Huitfeldt ត្រូវបានវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហ៊ួទី។
ប្រធានក្រុមនាវា និងជាមេបញ្ជាការ លោក Sune Lund បានប្រាប់សារព័ត៌មានរ៉យទ័រថា ទោះបីជាមានដំណើរការខុសប្រក្រតីក៏ដោយ ក៏នាវាចម្បាំងនេះ បានបាញ់ទម្លាក់យានដ្រូនចំនួន ៤គ្រឿង។
លោក Lund បាននិយាយដោយមិនបានបញ្ជាក់លម្អិតថា៖«យើងមានប្រព័ន្ធមួយចំនួនមិនដំណើរការ ឬការខូចប្រព័ន្ធ ដែលបានបង្កជាឧបសគ្គតិចតួចដល់ការចូលរួមរបស់យើង»។
"ប៉ុន្តែនៅពេលដែលមិនមានការចូលរួមនោះ គឺយើងមិនត្រូវបានគេការពារទេ។ យើងមានតម្រូវការចាំបាច់ ដូច្នេះយើងអាចបន្តប្រយុទ្ធ និងបញ្ឈប់ការគំរាមកំហែងនេះ»។
កងកម្លាំងប្រដាប់អាវុធ បានបង្ហោះវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីការបាញទម្លាក់យានដ្រូន ជាលើកដំបូងដែលនាវាចម្បាំងរបស់ដាណឺម៉ាក បានធ្វើការប្រយុទ្ធដោយផ្ទាល់ ចាប់តាំងពីឆ្នាំ ១៩៤៣។