កម្មករ​-​កម្មការិនី​សាងសង់​ភូមិ​កីឡា​ជាង ៦០០​នាក់​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩

2021/07/22 12:06:31 pm        116

​ស៊ី​ហ្គេម​៖ បុគ្គលិក និង​កម្មករ​-​កម្មការិនី​សាងសង់​ភូមិ​កីឡា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ចំនួន ៦៤៩​នាក់​ទៀតហើយ​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែល​រៀបចំ​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) សហការ​ជាមួយ​ក្រសួង​ការពារជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១។​

​មន្ដ្រី​គណៈកម្មាធិការ​ជាតិ CAMSOC បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​២ ហើយ​ដែល​បុគ្គលិក និង​កម្មករ​-​កម្មការិនី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង ហើយ​ជា​លើក​ទី​៥ ផង​ដែរដែល CAMSOC និង​ក្រុមការងារ​វ៉ាក់សាំង​នៃ​ក្រសួងការពារជាតិ បាន​រៀបចំ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នេះ​ឡើង ខណៈ ៣​លើកដំបូង​គឺ​ចាក់​ជូន​ថ្នាក់ដឹកនាំ មន្ដ្រី គ្រូបង្វឹក កីឡាករ​-​កីឡាការិនី និង​សហព័ន្ធ​កីឡា​ជាតិ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ដែល​សរុប​ចាក់​ទាំង ៥​លើក​នេះ​មាន​ចំនួន ២,៣៤៧​នាក់​មក​ហើយ។​ ​តាម​ការ​បញ្ជាក់​ដដែល​បន្ដ​ថា តាម​ផែនការ​នេះ​ទំនង​មិន​មែន​ជា​ការ​ចាក់​លើក​ចុង​ក្រោយ ក្រោម​កិច្ច​សហការ​រវាង CAMSOC និង​ក្រុមការងារ​វ៉ាក់សាំង​នៃ​ក្រសួងការពារជាតិ ព្រោះ​តាម​គោលការណ៍ CAMSOC ក៏ដូចជា​សហព័ន្ធ​កីឡា​ជាតិ​នឹង​ចាក់​បន្ដ​ទៀត ពិ​សេ​សម្រាប់​ក្រុម​កីឡាករ​-​កីឡា​ការិនីដែល​ត្រូវ​ប្រកួត និង​ចេញ​ទៅ​ហាត់​នៅ​ចិន​តែ​មាន​អាយុ​ក្រោម ១៨​ឆ្នាំ។

ប៉ុន្តែ​ផែនការ​នេះ​គឺ​រង់ចាំ​ការ​សម្រេច និង​ជូនដំណឹង​របស់​រាជរ​ដ្ឋា​ភិ​បាល ក៏ដូចជា​ក្រសួងសុខា​ភិបាល​ថា តើ​អាច​ចាក់​ជូន​ប្រជាពលរដ្ឋ​អាយុ​ក្រោម ១៨​ឆ្នាំ ឬ​អាយុ ១២​ឆ្នាំ​ឡើង​នៅ​ពេល​ណា​? បើ​សិន​ទទួល​បាន​ការអនុញ្ញាត​នេះ CAMSOC នឹង​បន្ដ​រៀបចំ​ការ​ចាក់​វ៉ាក់សាំង​បន្ដទៀត។ យ៉ាង​ណាមិញ​ក្រឡេក​មក​ចាប់អារម្មណ៍​ការ​វ៉ាក់សាំង​ដល់​បុគ្គលិក និង​កម្មករ​-​កម្មការិនីនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ផ្នែក​លើ​បទពិសោធន៍​លើក​ទី​១ នៃ​ការ​ចាក់​ដល់​បុគ្គលិក និង​កម្មករ​-​កម្មការិនី​សាងសង់​កីឡដ្ឋាន​ធំនៃ​សំណង់​ប្រវត្តិសាស្ត្រ​នេះ បាន​ព​ន្លឿ​ន​ឲ្យ​ការ​សាង​សង់មាន​ដំណើរការ​កាន់តែ​ល្អ​ប្រសើរ។ ដូច្នេះ​តាមរយៈ​ការ​ចាក់​ជូន​បុគ្គលិក និង​កម្មករ​-​កម្មការិនី​សាងសង់​ភូមិ​កីឡា​ថ្ងៃ​នេះ​ដែរ ក៏​នឹង​ផ្ដល់​នូវ​ភាព​កក់ក្ដៅ និង​ជំរុញ​ឲ្យ​ការ​សាង​សង់​សម្រេច​តាម​ផែនការដើម្បី​ទទួល​ស្វាគមន៍​ប្រតិភូ និង​អត្ត​ព​លិ​កដែល​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​​ប្រវត្តិសាស្ត្រ​លើកដំបូង​នៅ​កម្ពុជា គឺ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am