នាវាចម្បាំង​កងទ័ព​ជើង​ទឹក​ថៃ​​ ចូលចតធ្វើទស្សនកិច្ចពង្រឹងមិត្តភាព និងពង្រីកកិច្ច​សហប្រតិបត្តិការទ្វេរភាគី

2024/04/05 02:13:57 pm        142

ព្រះសីហនុ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ មេបញ្ជាការរងទីបញ្ជាការជួរមុខ អគ្គ​លេខាធិការដ្ឋាន​ នៃគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រ ប្រាប់ឱ្យដឹងថា មាននាវាចម្បាំង​កងទ័ព​​ជើង​ទឹកភូមិន្ទ​ថៃ​​ មួយគ្រឿង​ បានចូលចតដល់កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​ ​ក្នុង​គោល​បំណង​លើក​កម្ពស់ចំណងមិត្តភាពល្អ និងពង្រីកកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កង​ទ័ព​ជើងទឹក​ភូមិន្ទ និង​កម្ពុជាភាគីរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ថៃ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល០៣ថ្ងៃ (០៥-០៧ ខែមេសា) ។

 

លោកឧត្ដមនាវីទោ ស្វាយ សុន្ធី បន្ដថា ​លក្ខណៈ​បច្ចេកទេស​នាវា ​ ​ឈ្មោះ HTMS BANGPAKONG (FFG-456) មានបណ្ដោយ ១០៣ម៉ែត្រ ទទឹងជាង ១១ម៉ែត្រ ​ជម្រៅ​ទឹកជាង ៤ម៉ែត្រ ​ទំងន់​ផ្ទុកជាង ២.០០០តោន មាន​ចំនួន​នាវិក ២៦២នាក់​ មានមេបញ្ជាការ​នាវា លោក​វរនាវីឯក SIRAPOP THANANUNTACHOD  ដែលប្រធាន​ប្រតិភូដឹកនាំ លោកវរនាវីឯក ASOKE SRISAWAT នាយរងសេនាធិការកងទ័ព​ជើង​ទឹកភូមិន្ទថៃ ភូមិភាគ​១។

 

លោកឧត្ដមនាវី បន្ថែមថា ក្នុងដំណើរទស្សនកិច្ចសហប្រតិបត្ដិការនេះ បន្ទាប់​បដិ​សណ្ឋាកិច្ច​រវាង​កង​ទ័ព​ជើងទឹកភូមិន្ទកម្ពុជា មូលដ្ឋានសមុទ្ររាម និងកងទ័ពជើងទឹកភូមិន្ទថៃ នៅចំណត​កំពង់​ផែ​រួ​ចប្រធាន​ប្រតិភូដឹកនាំ លោកវរនាវីឯក ASOKE SRISAWAT ដឹកនាំក្រុមការងារ ជួប​សម្ដែង​ការ​គួរសម​ជាមួយរដ្ឋបាលខេត្ដព្រះសីហនុ បន្ទាប់មក​ទៅ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម​រួច បន្ដដំណើរទៅទីបញ្ជាការដ្ឋានកងទ័ពជើងទឹករាជធានីភ្នំពេញ ទៅ​ស្ថានទូតថៃ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា ទស្សនារមណីយដ្ឋានវប្បធម៌នានា ។ល។

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am