
យោងតាមក្រុមហ៊ុនអាកាសចរណ៍ បានឲ្យដឹងថា ក្រុមហ៊ុនផលិតយន្តហោះ Boeing បានបង់ប្រាក់ឲ្យក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ចំនួន ១៦០ លានដុល្លារអាមេរិក ជាសំណងក្នុងត្រីមាសទី១ សម្រាប់ការចតចោលយន្តហោះ 737 Max 9 ។
ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធផលនៅក្នុងត្រីមាសទីមួយរបស់ខ្លួន បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជើងហោះហើរ ១២៨២ នៅក្នុងខែ មករា និងការចតចោលយន្តហោះ Boeing 737-9 MAX ដែលបានបន្តរហូតដល់ខែកុម្ភៈ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បានឲ្យចតចោលយន្តហោះទាំងនេះ បន្ទាប់ពីគន្លឹះទ្វារយន្តហោះខ្ទាតចេញពីជើងហោះហើរ Boeing 737 Max 9 ថ្មីដំណើរការដោយក្រុមហ៊ុន Alaska Airlines កាលពីថ្ងៃទី ៥ ខែមករា។
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ក្រុមហ៊ុនរំពឹងថានឹងទទួលបានសំណងបន្ថែមនៅហួសពីត្រីមាសទីមួយ។