ប្រទេសនូវែលហ្សេឡង់ សម្លឹងមើលកិច្ចព្រមព្រៀងជាមួយណាតូ ក្នុងពេលគិតឡើងវិញអំពីសន្តិសុខ

2024/04/05 10:41:08 pm        226

ប្រទេសនូវែលហ្សេឡង់ នៅថ្ងៃសុក្រ ទី៥ ខែមេសានេះ បាននិយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីជាមួយសម្ព័ន្ធយោធាណាតូ ខណៈប្រទេសនេះគិតឡើងវិញអំពីសន្តិសុខ នៅពេលប្រឈមមុខទៅនឹងភាពតានតឹងក្នុងតំបន់ និងការកើនឡើងកម្លាំងយោធារបស់ប្រទេសចិន។ រដ្ឋមន្ត្រីការបរទេស លោក Winston Peters បាននិយាយបន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ទីស្នាក់ការរបស់សម្ព័ន្ធយោធាណាតូ នៅទីក្រុងព្រុចសែលថា កម្មវិធីភាពជាដៃគូ ជាមួយសម្ព័ន្ធមិត្ត នឹងត្រូវបានព្រមព្រៀង ក្នុងប៉ុន្មានខែខាងមុខនេះ។

ចាប់តាំងពីគណបក្សចម្រុះស្តាំនិយម បានជាប់ឆ្នោតកាលពីខែតុលាឆ្នាំមុន ប្រទេសនូវែលហ្សេឡង់ ដែលមានឯករាជ្យយ៉ាងខ្ជាប់ខ្ជួន បានសម្លឹងទៅរកការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងយោធាជាមួយសម្ព័ន្ធមិត្តប្រទេសលោកខាងលិចជាប្រពៃណី។ លោក Peters និយាយថា រដ្ឋាភិបាលចម្រុះ បានបញ្ជាក់ច្បាស់ថា ខ្លួនបានដាក់កិច្ចសហប្រតិបត្តិការជាមួយដៃគូជាប្រពៃណីរបស់ប្រទេសនូវែលហ្សេឡង់ ហើយសម្ព័ន្ធយោធាណាតូជាផ្ណែកដ៏ធំនៃកិច្ចសហប្រតិបត្តិការនោះ។

ប្រទេសនូវែលហ្សេឡង់ មានភាពជាដៃគូជាមួយសម្ព័ន្ធយោធាណាតូ ចាប់តាំងពីឆ្នាំ ២០១២ ប៉ុន្តែកិច្ចព្រមព្រៀងថ្មីនេះ ត្រូវបានគេរំពឹងថានឹងជំរុញឱ្យមានភាពជាដៃគូយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធ។ ទីក្រុង Wellington ក៏កំពុងសម្លឹងមើលការចូលរួមក្នុងការស្រាវជ្រាវរួមគ្នាជាមួយប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក្នុងការប្រើប្រាស់បញ្ញាសិប្បនិមិត្តផ្នែកយោធា អាវុធមានល្បឿនលឿនជាងសំឡេង និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនផ្សេងទៀត។

ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក ប្រទេសនូវែលសេឡង់ បានក្លាយជាផ្នែកមួយនៃសម្ព័ន្ធមិត្តចែករំលែកព័ត៌មានសម្ងាត់ FiveEyes ជាមួយប្រទេសអូស្ត្រាលី កាណាដា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ប៉ុន្តែពេលខ្លះជាសម្ព័ន្ធមិត្តដែលមិនងាយស្រួលនោះទេ នៅពេលនិយាយដល់បញ្ហាយោធា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        159
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        147
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm