ភ្នំពេញ ៖ សមាជិករដ្ឋសភាកម្ពុជា ថៃ និងនិងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) បានបើកសិក្ខាសាលាមួយរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ នៅទីក្រុងបាងកកប្រទេសថៃ ដើម្បី ធ្វើការផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមក ស្តីអំពីការអនុវត្តអភិបាលកិច្ចល្អរបស់សភាParliamentary Good Governance Practices។
អង្គសិក្ខាសាលា រយៈពេលបីថ្ងៃមកនេះ បានចែករំលែកនូវបទបង្ហាញអំពី«ការអនុវត្តអភិបាលកិច្ចល្អរបស់សភា/ Parliamentary Good Governance Practices» និងបានចែករំលែកនូវបទបង្ហាញអំពី ក្រមសីលធម៌ របស់សភាបារាំង សភាអាមេរិក និងសភាស៊ុយអែតជាដើម។
សូមបញ្ជាក់ថា សិក្ខាសាលាដែលធ្វើឡើងនៅប្រទេសថៃនេះគឺមានគោលបំណង ដើម្បីប្រៀបធៀបការអនុវត្តអភិបាលកិច្ចសភា និងក្រមសីលធម៌ពីសភាផ្សេងៗគ្នាមកពីអាស៊ី ក្នុងក្របខ័ណ្ឌនយោបាយ និងរដ្ឋធម្មនុញ្ញផ្សេងៗគ្នា។ ដើម្បីពិភាក្សាអំពីរបៀបអនុវត្តអភិបាលកិច្ចផ្សេងៗគ្នា រួមទាំងក្រមសីលធម៌របស់សភា អាចត្រូវបានអនុវត្តនៅក្នុងសភាជាន់ខ្ពស់ និងសភាជាន់ទាបនៃសភាសមាជិកអាយប៉ា។ ដើម្បីពិភាក្សាអំពីជម្រើសលើការបង្កើតក្រមសីលធម៌/គោលការណ៍ណែនាំ ដោយសង្កត់ធ្ងន់លើគោលការណ៍អភិបាលកិច្ចល្អនៃតម្លាភាព និងគណនេយ្យភាព។និងដើម្បីពិភាក្សាបន្ថែមអំពីជំហានបន្ទាប់ដែលបានផ្ដល់អនុសាសន៍ ដែលអាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ៕ ដោយ ៖ បាន ចក់









