ពលរដ្ឋផ្ទុះការតវ៉ា ស្នើសុំឱ្យឯកឧត្តម គីម រិទ្ធី ជួយអន្ដរាគមន៍​ជាមួយក្រុមហ៊ុន ឌែលខម​ហាមឃាត់មិន​ឱ្យពួកគាត់រុករករ៉ែមាស នៅតំបន់ភ្នំលុង លក្ខណៈគ្រួសារលើដីកម្មសិទ្ធរបស់ខ្លួន

2024/04/05 05:25:45 pm        68

ព្រះវិហារ៖ ប្រជាពលរដ្ឋនៅភូមិរំដេង ស្នើសុំឱ្យឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជួយ រកដំណោះ​ស្រាយ​ជាមួយក្រុមហ៊ុន ឌែលខម ខេមបូឌា (Delcom Cambodia) ពាក់ព័ន្ធការហាមឃាត់មិន​ឱ្យ​ប្រជាពលរដ្ឋរុករកជីករ៉ែមាស ស្ថិតនៅភូមិរំដេង តំបន់ភ្នំលុង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ជាលក្ខណៈគ្រួសារលើដីកម្មសិទ្ធរបស់ខ្លួន ។

ការបិទពួកគាត់មិនឱ្យជីករុករករ៉ែមាសជាលក្ខណៈគ្រួសានៅលើដីកម្មសិទ្ធរបស់ពួកគាត់​ ប្រជាពលរដ្ឋ​ បាន​លើក​ឡើងថា ក្រុមហ៊ុន ឌែលខម និងកម្លាំងអាជ្ញាធរ ​បាន​ប្រើគ្រឿងចក្រ​កាយ​លុបរណ្ដៅ និងបានហាមឃាត់មិនឱ្យពួកគាត់ជីករុករករ៉ែមាសនៅលើដីកម្ម​សិទ្ធរបស់​ពួកគាត់ ខណៈពួកគាត់ជីករ៉ែមាសលក់យកលុយ ដើម្បីផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារពួកគាត់ ពីព្រោះប្រជាជន​នៅភូមិរំដេងស្ទើរ ១០០ភាគរយ រស់ពឹងផ្អែកលើកការជីកយករ៉ែមាស បាន​កម្រៃ​តិចតួច​ចិញ្ចឹម​ជីវិត​បើ​ក្រុមហ៊ុន ​និងអាជ្ញាធរបិទមិនឱ្យ​ពួកគាត់​រក​តើពួកគាត់រស់បាន​ដោយរបៀបណា។

ប្រជាពលរដ្ឋនៅភូមិរំដេង បានលើកឡើងចោទជាសំណួរថា មូលហេតុអ្វី បានជាក្រុមហ៊ុន ឌែលខម ខេមបូឌាក កំពុងប្រកបអាជីវកម្មជីករុករករ៉ែមាស នៅចំណុចនេះដែរ បានប្រើប្រាស់រំសេវបំផ្ទុះថ្ម គ្រឿងចក្រ និង​ធ្វើ​អាងគីមី មិនដែលឃើញអាជ្ញាធរស្រុករវៀង-ខេត្ត ​និង​មន្ទីរជំនាញ​ចុះត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់ បែរជាមក​ឃុបឃិត​កៀតសង្កត់បិទសិទ្ធពួកគាត់​មិនឱ្យធ្វើការរុករករ៉ែមាស លក់យកលុយ​ផ្គត់ផ្គង់ជីវភាពគ្រួសារ​ ខណៈពួកគាត់ធ្វើនៅលើដីកម្មសិទ្ធ​របស់ពួកគាត់ ។

គួរម្លឹកផងដែរថា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះដឹកនាំដោយ លោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះពិនិត្យមើលទីតាំងជីករុករករ៉ែមាសខុសច្បាប់ ចំនួន៤កន្លែងនៅស្រុករវៀង ខេត្តព្រះវិហារ ឈានទៅដល់ការបង្ក្រាប និងកម្ទេចចោល ព្រមរឹបអូសបានសម្ភារៈមួយចំនួនដឹកយកមករក្សាទុក។

សម្រាប់លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ បានលើកឡើង​ប្រាប់​ព័ត៌មាន​ក្នុងស្រុកថា កន្លងមក មន្ទីរជំនាញសហការជាមួយអាជ្ញាធរស្រុករវៀង តែងតែចុះផ្សព្វផ្សាយ​ហាមប្រាម​ប្រជាពលរដ្ឋ កុំឱ្យនាំគ្នាជីករ៉ែមាសដែលមានរណ្តៅជ្រៅៗ អាចបង្កឱ្យមានគ្រោះថ្នាក់​ដល់អាយុជីវិត។ ប្រសិនជាជីកយករ៉ែមាសត្រឹមរណ្តៅរាក់ ឬបាញ់ឈីត អាជ្ញាធរនឹងមន្ទីរជំនាញ​មិនហាមឃាត់ទេ ពីព្រោះជាឆ្នាំងបាយរបស់ពលរដ្ឋ។ ចំណែកតំណាងក្រុមហ៊ុន ឌែលខម យើង​មិនអាច​សុំការ​បកស្រាយបានទេ ​ដោយសាគ្មានប្រភពទំនាក់ទំនង។

គួរម្លឹកផងដែរ កន្លងមកសកម្មភាពជីកកកាយរុករក ​និងបូមយករ៉ែមាស​ កើតមាន​ពេញ​បន្ទុក​របស់​នៅស្រុករវៀង ​និងឈ្មួញជាច្រើននាក់ ​ពួកគេជីកកកាយរុករក ​ធ្វើអាជីវកម្មរ៉ែមាស​រាប់រយ​រណ្ដៅ​ដោយ​ខុសច្បាប់​ ក្នុងតំបន់ភ្នំលុង​ ភូមិរំដេង ឃុំរមទម​ ដោយសង្ស័យថា មានការឃុបឃិតគ្នា​ជា​លក្ខណៈប្រព័ន្ធ​ជាមួយអាជ្ញាធរខេត្ត ​និងមន្ដ្រីជំនាញ ទើបអាចដំណើរការបានរលូន​យ៉ាងដូច្នេះ​៕ដោយ៖ សាវី

ទីតាំងក្រុមហ៊ុន ឌែលខម និងអាងគីមី

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am