ផ្លូវក្រាលក្រួសក្រហមប្រវែង ៦.៤០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន លើទំនប់សន្តក្រវាត់ក្រុងព្រះវិហារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

2024/04/05 05:46:46 pm        247

ឯកឧត្តម អ៊ឹម សុទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ ​បាន​អញ្ជើញសម្ពោធដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការផ្លូវ ​ក្រាលក្រួសក្រហមប្រវែង ៦.៤០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន​លើ​ទំនប់សន្តក្រវ៉ាត់ ក្រុងព្រះវិហារ ស្ថិតក្នុងភូមិសំរោង សង្កាត់កំពង់ប្រណាក ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ ​និងងដឹកជញ្ជូន ​បានអានរបាយការណ៍ ស្ថាបនា​ឲ្យដឹងថា ផ្លូវក្រាលក្រួសក្រហមទំនប់សន្តនេះ មានទទឹងក្រួសក្រហម ១០ម៉ែត្រ និង កម្ពស់ជាមធ្យម ១០ម៉ែត្រ មានប្រវែងសរុប ៦.៤០០ម៉ែត្រ លាតសន្ធឹងពីភូមិសំរោង សង្កាត់ កំពង់ប្រណាក រហូត​ដល់ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និងមានលូរំដោះទឹក ចំនួន ៥ ។

នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បាន​សម្តែង​នូវមនោសញ្ចេតនា​អបអរសាទរ និង​គោរពជូនពរ​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាសដែល​សម្តេច ត្រូវបាន​អង្គព្រឹទ្ធសភាព​នៃ​ព្រះរាជាណាចក្រកម្ពុជា​បោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភាពនីតិកាលទី៥ ។

ឯកឧត្តម ក៏បានសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រតិភូរាជរដ្ឋាភិបាល និងថា្នក់ដឹកនាំ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវិត្ថុ ដែលបានវិភាជន៍ថវិកា សម្រាប់ការសាងសង់ផ្លូវទំនប់​សន្តដ៏មាន​សារសំខាន់នេះ សូមថ្លែងកោតសរសើរចំពោះអាជ្ញាធរ មន្ទីរអង្គភាពជំនាញ ជាពិសេសគឺមន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានខិតខំសិក្សា គម្រោង​ រៀបចំគំនូសប្លង់បច្ចេកទេស ដោះស្រាយ​ផលប៉ះពាល់ និងអនុវត្តគម្រោងតាមផែនការ ​រហូតសម្រេច​បានជោគជ័យទាន់​ពេលវេលា និងមានគុណភាព ។

មានមតិសំណេះសំណាល នាឱកាសនោះ ឯកឧត្តម អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាចរដ្ឋាភិបាល តំណាង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ការសាសង់​គម្រោងផ្លូវក្រាលក្រួសក្រហម ទំនប់សន្ត និង​សំណង់សិល្បការ្យនេះ ​ផ្តល់នូវសារៈប្រយោជន៍យ៉ាងច្រើន​ដល់ក្រុងព្រះវិហារ ក្នុង ការ​ទប់ស្ទាក់​ទឹកមិនឲ្យហូរជនលិចចូលក្នុងក្រុង ​ពង្រីក​ផ្ទៃដីលំនៅដ្ឋាន ​និងដីសម្រាប់អភិវឌ្ឍន៍​ ក្រុង ជាពិសេស​ទំនប់នេះ នឹងក្លាយជាកន្លែងសម្រប់លំហែកម្សាន្តក្នុងក្រុងផងដែរ ។

ជាចុងក្រោយ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ អាជ្ញាធរ ​និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសមិទ្ធ ផលនេះ​ឲ្យបានគង់វង្សយូអង្វែង ៕

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am