អាមេរិក ហ្វីលីពីន និងជប៉ុន នឹងដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង ក្នុងជំនួបកំពូល

2024/04/06 01:09:20 am        24

ក្រសួងការបរទេសរបស់ទីក្រុងម៉ានីល នៅថ្ងៃសុក្រ (ទី៥ ខែមេសា) នេះ បាននិយាយថា កិច្ចប្រជុំកំពូលត្រីភាគី រវាងមេដឹកនាំរបស់សហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន នឹងរួមបញ្ចូលការពិភាក្សាអំពីឧប្បត្តិហេតុថ្មីៗនេះ នៅក្នុងសមុទ្រចិនខាងត្បូង។

នៅសប្តាហ៍ក្រោយ ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr ដើម្បីពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោក Hans Mohaimin Siriban អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការបរទេសស្តីទីរបស់ប្រទេសហ្វីលីពីន បានប្រាប់សន្និសីទសារព័ត៌មានមួយថា កិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ មិនមែនសំដៅទៅលើប្រទេសណាមួយនោះទេ បើទោះបីជាប្រទេសទាំង៣ បានសម្តែងការព្រួយបារម្ភអំពីភាពឈ្លានពានរបស់ចិន នៅក្នុងតំបន់ក៏ដោយ។

លោក Siriban បាននិយាយថា៖ «យើងអាចរំពឹងថា នឹងមានការសម្របទស្សនៈ ក្នុងចំណោមប្រទេសទាំង៣ លើឧប្បត្តិហេតុថ្មីៗនេះ»។ លោកបានបន្ថែមថា មេដឹកនាំប្រទេសទាំង៣ ត្រូវបានគេរំពឹងថា នឹងបង្កើត «សេចក្តីថ្លែងការណ៍រួម» ស្តីពីទំនាក់ទំនងការទូតរបស់ខ្លួន។ ជាមួយគ្នានេះ លោកបានក៏បានប្រាប់ដែរថា លោក Biden និងលោក Marcos នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា មុនកិច្ចប្រជុំកំពូលត្រីភាគី។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន និងចិន មានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ នៅដែនសមុទ្រ និងការចោទគ្នាទៅវិញទៅមកយ៉ាងក្ដៅគគុក កាលឆ្នាំមុន ជុំវិញសណ្ឋានដែនសមុទ្រមានជម្លោះ ក្នុងនោះរួមទាំងឧបទ្ទវហេតុមួយ ក្នុងខែមីនា ដែលចិនបានប្រើកាណុងបាញ់ទឹក ដើម្បីរំខានដល់បេសកកម្មផ្ដល់សម្ភារផ្គត់ផ្គង់របស់ហ្វីលីពីនដល់ទាហានដែលឈរជើងនៅលើនាវាចម្បាំងដែលចតចោលនៅតំបន់ថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូង៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am