ឯកឧត្តម ​ប្រាក់ សុវណ្ណ ​៖​​ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ​​​ធ្វើការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​ប្រកបដោយ​ប្រសិទ្ធភាព

2021/04/27 09:59:58 am        27

ព្រះវិហារ ៖ ​ អភិបាលខេត្ត​ព្រះវិហារ ​ មានប្រសាសន៍​ថា ​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ​បាន​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ ធ្វើការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​–១៩ ប្រកបដោយ​ប្រសិទ្ធ​ភាព ​ដោយ​គ្មាន​ការ​ឆ្លង​រីក​រាលដាល​នៅ​ក្នុង​សហគមន៍ គ្មាន​ករណី​ស្លាប់។


ថ្លែង​ក្នុង​​​ពិធី​បើក​កិច្ចប្រជុំ​ក្រុមការងារ​ជំរុញ ណែនាំ ​និង​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេស​ចរណ៍​ខេត្ត​ ​នៅព្រឹកថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ​បាន​បញ្ជាក់ទៀតថា ​បច្ចុប្បន្ន កម្ពុជា​ក៏ដូចជា ​បណ្ដាប្រទេស​នៅក្នុង​ពិភពលោក បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វីដ​–១៩ ដ៏​កាច​សាហាវ​នេះ ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជាង ៣៥ លាន​នាក់ និង​បាន​សម្លាប់​មនុស្ស​អស់​ជាង ១.០៤៥.០០០​នាក់ ផងដែរ​។

ឯកឧត្តម ​ប្រាក់ សុវណ្ណ ​បាន​បន្ថែមថា ​សម្រាប់​កម្ពុជា ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​ក៏បាន​ដាក់​ចេញ​នូវ​វិធានការ​នានា ​ដើម្បី​ជួយសង្គ្រោះ​អាជីវកម្ម ​សេវាកម្ម ​បុគ្គលិក​បម្រើ​ការងារ​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​–១៩ ​ជា​បន្តបន្ទាប់​ផងដែរ​។ មានតែ​ករណី​វិជ្ជមាន​នាំចូល​តិចតួច ហើយ​ដែល​បាន​ទទួល​ការ​ត្រួតពិនិត្យ​ព្យាបាល​ថែទាំ​ដោយ​គ្រូពេទ្យ​ជំនាញ​កម្ពុជា ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ ប្រកបដោយ​ភាព​ហ្មត់ចត់​។

ក្នុង​ឱកាស​នោះ ​ឯកឧត្តម អភិបាលខេត្ត​ព្រះវិហារ ​​ ​ ឯកឧត្តម ប្រាក់ សុវណ្ណ ​បាន​ណែនាំ ​ដល់​​ស្ថាប័ន​ពាក់ព័ន្ធ ​ត្រូវ​អនុវន្ដបន្ដ​វិធានការ​ ​​៖ ១.ឯកភាព​តាម​ទិសដៅ​ដែល​បាន​លើកឡើង ​និង​សូម​លេខាធិការដ្ឋាន​ក្រុមការងារ​សហការ​ជាមួយ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែនដី​ ដើម្បី​បន្ត​ចុះ​ផ្សព្វផ្សាយ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ និង​ត្រួត​ពិនិត្យ​ពី​ការអនុវត្ត​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​បន្ថែម​ទៀត ស្របតាម​គោល​ការណែនាំ​។ ២. ក្នុងដំណាក់កាល​ចំពោះមុខ ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការមិន​ឆ្លង​កូ​វីដ​–១៩ ​នៅក្នុង​សហគមន៍ ​ដោយ​ត្រូវគោរព​ឱ្យ​បាន​នូវ​ការប្រតិបត្តិ​តាម​វិធាន​សុវត្ថិភាព ​និង​អនាម័យ ដែល​ជា​មូលដ្ឋាន​នៃ​ការកសាង​ទំនុកចិត្ត​ និង​ភាព​ជឿជាក់​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ​ដែលជា​កត្តា​​ចាំបាច់​មិនអាច​ខ្វះ​បាន​ នៃ​ការចាប់ផ្ដើម​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត និង​ក្នុងប្រទេស​ទាំងមូល​។ ៣.​ទន្ទឹម​នឹង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្រោម​យន្តការ​នៃ​គណៈកម្មការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត ខ្ញុំ​សូម​មន្ទីរ​ទេសចរណ៍ ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការ​សហការ​ជាមួយ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង​-​ស្រុក ​ដើម្បី​ពង្រឹង​បន្ថែម​នូវ​ការគ្រប់គ្រង​គោលដៅ​ទេសចរណ៍​ដែល​មាន​ស្រាប់​ ដូចជា​ សហគមន៍​ទេសចរណ៍ សហគមន៍​គោលដៅ​ទេសចរណ៍ និង​អភិវឌ្ឍ​ពង្រីក​បន្ថែមទៀត​ នូវ​គោលដៅ​ទេសចរណ៍​ថ្មីៗ ដោយ​ផ្សារភ្ជាប់​នូវ​មូលដ្ឋាន​ជនបទ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែមទៀត​។​ ៤.មន្ទីរ​ទេសចរណ៍ ត្រូវ​សហការ​ជាមួយ មន្ទីរ​បរិស្ថាន ​មន្ទីរ​កសិកម្ម និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​ ដើម្បី​រៀបចំ​យន្តការ​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​នៅ​ភ្នំ​ត្បែង​ឱ្យបាន​ត្រឹមត្រូវ និង​ធានា​បាន​នូវ​ប្រសិទ្ធភាព និរន្តរភាព​បរិស្ថាន​។

តាមរយៈសកម្មភាព ​និង​លទ្ធផលការងារ​សម្រេច​បាន​ ឯកឧត្តម​ ​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ​ ​ថ្លែង​អំណរគុណ​ចំពោះ​ការ​ចូល​រួម​សហការ គាំទ្រ ​ពី​អាជ្ញាធរដែនដី ​ មន្ទីរ–អង្គភាព ​ពាក់ព័ន្ធ ​ក្នុង​នោះ ​មាន មន្ទីរ សុខាភិបាល ផងដែរ ​ចូលរួម​ផ្សព្វផ្សាយ​ពី​បញ្ហាការឆ្លងជំងឺកូវីដ–១៩ ​៕​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm