
នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ Justin Trudeau កាលពីពេលថ្មីៗនេះ បានព្រមានថា ចរន្តលំហូរនៃជនអន្តោប្រវេសន៍បណ្តោះអាសន្នដែលចូលប្រទេសរបស់ខ្លួន ត្រូវតែត្រូវបាន «គ្រប់គ្រង»។
នាយករដ្ឋមន្ត្រីសេរីនិយមរូបនេះ ដែលជាអ្នកគាំទ្រអន្តោប្រវេសន៍ដ៏រឹងមាំ បាននិយាយថា អត្រានៃជនអន្តោប្រវេសន៍បណ្តោះអាសន្នឆ្លងកាត់ព្រំដែនបានមកក្នុងល្បឿនលឿនជាងប្រទេសរបស់ខ្លួន អាចដោះស្រាយបាន។
លោកទ្រូដូ បានព្រមានកាលពីថ្ងៃអង្គារថា៖«មិនថាពួកគេជាពលករបរទេសបណ្តោះអាសន្ន ឬជានិស្សិតអន្តរជាតិ ជាពិសេសនោះ បានកើនឡើងក្នុងអត្រាលើសពីអ្វីដែលកាណាដា អាចស្រូបយកបាន»។
លោកទ្រូដូ បាននិយាយថា ជនអន្តោប្រវេសន៍បណ្តោះអាសន្នឥឡូវនេះ មានចំនួន ៧,៥ ភាគរយនៃចំនួនប្រជាជនទាំងអស់ កើនឡើងពី ២ភាគរយ ក្នុងឆ្នាំ ២០១៧ ដោយបន្ថែមថា ពួកគេត្រូវការចាំបាច់ដើម្បីឲ្យ ចំនួនទាំងនេះ ត្រូវបានគ្រប់គ្រងវិញ។
លោកបានថ្លែងថា៖«យើងចង់ឲ្យលេខទាំងនោះថយចុះ។ «វាជាវិធីសាស្រ្តដែលមានការទទួលខុសត្រូវចំពោះជនអន្តោប្រវេសន៍ដែលបន្តការរស់នៅអចិន្ត្រៃយ៍ ដូចដែលយើងមាន ប៉ុន្តែក៏ត្រូវរឹតបន្តឹងទៅលើជនអន្តោប្រវេសន៍បណ្តោះអាសន្ន ដែលបណ្តាលឲ្យមានសម្ពាធយ៉ាងខ្លាំង នៅក្នុងសហគមន៍របស់យើង»។