អេក្វាឌ័រប្រកាសថា ឯកអគ្គរដ្ឋទូតម៉ិកស៊ិកជាបុគ្គលមិនត្រូវបានស្វាគមន៍ និងបញ្ជាឲ្យចាកចេញ

2024/04/06 08:13:59 am        10

រដ្ឋាភិបាលនៃប្រទេសអេក្វាឌ័រ កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមេសា) បានប្រកាសថា ឯកអគ្គរដ្ឋទូតរបស់ម៉ិកស៊ិកប្រចាំប្រទេសរបស់ខ្លួន មិនត្រូវបានស្វាគមន៍នោះទេ ដោយលើកយកការអត្ថាធិប្បាយ «ដ៏គួរឲ្យសោកស្ដាយ» ពីប្រធានាធិបតីម៉ិកស៊ិកអំពីការបោះឆ្នោតដែលញាំញីដោយអំពើហិង្សារបស់អេក្វាឌ័រកាលពីឆ្នាំមុន។

ក្រសួងការបរទេសអេក្វាឌ័របានប្រាប់សារព័ត៌មាន Reuters ថា ឯកអគ្គរដ្ឋទូតលោកស្រី Raquel Serur Smeke គួរតែចាកចេញពីប្រទេសនេះ «ឆាប់ៗ» បន្ទាប់ពីបានពណ៌នាលោកស្រីថា ជា «បុគ្គលដែលមិនត្រូវបានស្វាគមន៍» នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

កាលពីថ្ងៃពុធ (ទី៣ ខែមេសា) ប្រធានាធិបតីឆ្វេងនិយមរបស់ម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានអត្ថាធិប្បាយជុំវិញការធ្វើឃាត កាលពីឆ្នាំមុនលើបេក្ខជនប្រធានាធិបតីអេក្វាឌ័រលោក Fernando Villavicencio ដោយប្រៀបធៀបការសម្លាប់នោះជាមួយនឹងអំពើហិង្សាថ្មីៗ អំឡុងរដូវកាលបោះឆ្នោតបច្ចុប្បន្នរបស់ម៉ិកស៊ិក ដែលបេក្ខជនក្នុងស្រុកជាច្រើនត្រូវបានបាញ់សម្លាប់។ ការបោះឆ្នោតនៅប្រទេសម៉ិកស៊ិកគ្រោងនឹងធ្វើនៅខែមិថុនា។

អំឡុងការសម្ដែងការយល់ឃើញនោះ លោក Lopez Obrador បានផ្តល់យោបល់ថា «បេក្ខជនជាស្ត្រី» ដែលកំពុងនាំមុខគេក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតី ត្រូវបានយកទៅពាក់ព័ន្ធដោយអយុត្តិធម៌ទៅនឹងការសម្លាប់លោក Villavicencio ហើយបន្ទាប់មកបានបាត់បង់សន្ទុះ។ លោក Obrador បានបន្តបន្ទោសប្រព័ន្ធផ្សព្វផ្សាយដែលលោកអះអាងថា ពុករលួយ។

គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីខែតុលា បេក្ខជនជាក្ដីសង្ឃឹមឈ្នះតំណែងនេះខាងពួកឆ្វេងនិយម លោក Luisa Gonzalez ដែលជាអ្នកស្ថិតក្រោមការជ្រោមជ្រែងរបស់អតីតប្រធានាធិបតីលោក Rafael Correa មិនអាចយកឈ្នះលោក Daniel Noboa បានឡើយ ដោយបរាជ័យជាមួយនឹងសំឡេងគាំទ្រប្រហែល ៤៨ភាគរយ ទល់នឹង ៥២ភាគរយ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអេក្វាឌ័របានកត់សម្គាល់ថា ប្រជាជាតិនេះនៅតែ កាន់ទុក្ខចំពោះការធ្វើឃាតលើលោក Villavicencio ហើយថា រដ្ឋាភិបាលរបស់ខ្លួន បានប្តេជ្ញាចិត្តចំពោះគោលការណ៍មិនធ្វើអន្តរាគមន៍លើបញ្ហាផ្ទៃក្នុងរបស់ប្រទេសដទៃ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm