
អ្នកស្រុកនៅទីក្រុង Pune ភាគខាងលិចរបស់ប្រទេសឥណ្ឌា បានប្រមូលម្ដុំគ្នាដើរតាមផ្លូវ នៅថ្ងៃសុក្រ (ទី៥ ខែមេសា) ដើម្បីតវ៉ាប្រឆាំងនឹងកង្វះទឹក ហើយគំរាមធ្វើពហិការមិនចូលរួមការបោះឆ្នោតសកល នាពេលខាងមុខ។
អ្នកតវ៉ាម្នាក់បាននិយាយថា គ្មានបេក្ខជនមកពីគណបក្សនយោបាយណាមួយ នឹងត្រូវបានអនុញ្ញាតឲ្យចូលក្នុងមូលដ្ឋានរបស់ខ្លួននោះឡើយ រហូតទាល់តែប្រព័ន្ធផ្គត់ផ្គង់ទឹកទៅដល់ផ្ទះរបស់ពួកគេ ត្រូវបានស្ដារឡើងវិញ។ ប្រជាពលរដ្ឋដែលតវ៉ាទាំងនោះ បានលើកពាក្យស្លោក និងកាន់បដាសរសេរថា «គ្មានទឹក គ្មានការបោះឆ្នោត»។
ទីក្រុង Pune ដែលជាទីក្រុងមួយ ក្នុងចំណោមទីក្រុងធំជាងគេបំផុត នៅភាគខាងលិចរដ្ឋ Maharashtra នឹងទៅបោះឆ្នោតក្នុងដំណាក់កាលទី៤ នៃការបោះឆ្នោតដែលត្រូវចាប់ផ្តើមនៅថ្ងៃទី១៣ ខែឧសភា៕