
អង្គភាពអគ្គិភ័យក្រុងហួលៀនរបស់កោះតៃវ៉ាន់ បានផ្សព្វផ្សាយវីដេអូមួយ និងរូបថតជាច្រើនសន្លឹករបស់ក្រុមសង្រ្គោះកាលពីថ្ងៃព្រហស្បតិ៍ដែលបានទៅដល់កន្លែងមនុស្សជាប់នៅឯផ្លូវរូងក្រោមភ្នំមួយបន្ទាប់ពីការរញ្ជួយដីមួយ បានកើតឡើងក្នុងសប្ដាហ៍នេះមក។
វីដេអូនេះ ត្រូវបានផ្ទៀងផ្ទាត់ជាមួយរូបឯកសារពីផ្នែកខាងក្រៅរូងក្រោមដី និងប្លង់ផ្លូវ ។ អ្នកសារព័ត៌មានReuters មិនអាចបញ្ជាក់ពីកាលបរិច្ឆេទវីដេអូដែលគេថតនេះបានទេ។
អង្គភាពអគ្គិភ័យ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍អមមួយនៅលើFacebookថា មនុស្សដែលនៅក្នុងរូងក្រោមដីនោះ ត្រូវបានគេជួយសង្រ្គោះរួចហើយ កាលពីថ្ងៃព្រហស្បតិ៍។
ការរញ្ជួយដែលមានកម្រិត ៧,២រ៉ិកទ័រនេះ បានប៉ះចំក្រុងហូលៀនដែលមិនសូវមានមនុស្សរស់នៅច្រើន នៅភាគខាងកើតកោះតៃវ៉ាន់កាលពីថ្ងៃពុធ។ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់១២នាក់។