
វីដេអូដែលថតតាមយានដ្រូន បានបង្ហាញព្រះអាទិ្យពីលើក្រុងហ្សេរុយសាឡឹម និងបរិវេណវិហារ អាល់ អាក់សា (Al-Aqsa) នៅមុនពិធីបួងសួងថ្ងៃសុក្រចុងក្រោយនៃខែបុណ្យរ៉ាម៉ាដាន់(Ramadan) ត្រូវនឹងថ្ងៃសុក្រទី៥មេសានេះ។
បរិវេណវិហារ អាល់ អាក់សា (Al-Aqusa) ក្នុងក្រុងចាស់ហ្សេរុយសាឡឹម ជាកន្លែងមួយពិសិដ្ឋបំផុតក្នុងចំណោមកន្លែងពិសិដ្ឋជាច្រើនក្នុងពិភពលោក សម្រាប់ជនមូស្លីម និងសម្រាប់ជនជ្វីសវិញ ជាការសម្គាល់នៃ ប្រាសាទបុរាណពីរ និងជាកន្លែងមានអំពើហឹង្សាញឹកញាប់ ជាពិសេសក្នុងអំឡុងពេលបុណ្យសាសនាតែម្ដង។
ជាមួយនឹងសង្រ្គាមនៅតែបន្ដក្នុងតំបន់ហ្កាហ្សានោះ អ៊ីស្រាអែល បាននិយាយថា ខ្លួនអាចកំណត់ចំនួនមនុស្សចូលថ្វាយបង្គំនៅវិហារ អាល់ អាក់សាអំឡុងពេលបុណ្យរ៉ាម៉ាដាន់ ដោយយោងទៅលើតម្រូវការសន្ដិសុខរបស់ខ្លួន៕