
នាវាចម្បាំង១កង ដែលទាក់នឹងកងទ័ពរំដោះប្រជាជនចិន ឬ(PLA) ជាក្រុមបញ្ជាការខាងកើត បានបើកវគ្គហ្វឹកហ្វឺនកម្រិតខ្ពស់ក្រោមក្នុងលក្ខខណ្ឌប្រយុទ្ធនៅសមុទ្រចិនខាងកើត ដើម្បីធ្វើឆ្លើយតបគ្រាមានអាសន្នរបស់ខ្លួន និងសមត្ថភាពចម្បាំងរួមកាន់តែមានប្រសិទ្ធភាព។
នៅពេលទៅដល់ដែនទឹកដែលបានកំណត់ នាវចម្បាំង ជូហ្ស៊ូ (Quzhou) បានរកឃើញគោលដៅតាមអាកាស និងប្រកាសអាសន្នអោយប្រយុទ្ធ។
នាវាចម្បាំងឈ្មោះ សៀងយ៉ាំង (Xiangyang) បានចាប់ផ្ដើមបំផ្ទុះគ្រាប់បង្អាក់សកម្មភាពសម្រាប់ការការពារប្រឆាំងដែនអាកាស។ស្របពេលជាមួយនេះ ដោយមានការការពារពីការជ្រៀតជ្រែកអេឡិចត្រូម៉ាញេទិច កងនាវាចរណ៍នោះ បានចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធកាំភ្លើងជំនួយ ដើម្បីស្ទាក់មីស៊ីល។
លោកលី ឈុន(Li Chun)ជាទាហានជើងទឹកលើនាវា ជូហ្ស៊ូ(Quzhou) បាននិយាយថា ក្នុងអំឡុងពេល សមយុទ្ធបាញ់គ្រាប់ពិត យើងបានផ្ដោតទៅលើបញ្ហាសំខាន់ និងបញ្ហាពិបាកដែលបង្ហាញនៅក្នុងការហ្វឹកហាត់ផ្សេងៗ ដោយបានសាកល្បង អាវុធដែលមានស្ថិរភាពនិងអាចទុកចត្ដបាន ហើយនិងឧបករណ៍ផ្សេងទៀត ដោយស្ថិតក្នុងស្ថានភាពសមុទ្រដែលស្មុគស្មាញ ហើយនិងបានធ្វើអោយការបាញ់ចំគោលដៅជាក់លាក់កាន់តែមានភាពប្រសើរ។
ដោយឡែក កាំភ្លើងធំបានចាប់ផ្ដើមវាយប្រហារគោលដៅ ដែលបានកំណត់ទុកបន្ទាប់ពីនាវាចម្បាំងហួយប៉ី(Huaibei) បាននាំមុខក្នុងការកំណត់គោលដៅ ហើយនិងបញ្ជូនព័ត៌មានទៅនាវានិមួយៗឆ្លងតាមប្រព័ន្ធទំនាក់ទំនងទិន្នន័យ៕