
អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រីប៉េសកូវ បាននិយាយនៅថ្ងៃសុក្រនេះថា វិស័យសំខាន់ដែលមានសក្ដានុពលសម្រាប់ការសន្ទនារវាងអាមេរិក និងរុស្ស៊ី ស្ដីពីបញ្ហានានាដែលទាក់ទងនឹងសន្ដិសុខយុទ្ធសាស្រ្ដ រួមមានប្រព័ន្ធអាវុធដែលមានមូលដ្ឋានលើលំហអាកាសផងដែរ។
រដ្ឋការអាមេរិក បានប្រកាសថា ក្រុងវ៉ាស៊ិនតោន មានផែនការដាក់សេចក្ដីសម្រេចមួយទៅកាន់ក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិនៅសប្ដាហ៍ក្រោយ ដើម្បីហាមប្រាមការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុង
លំហអាកាស៕