លោក Biden ទទូចឱ្យអេហ្ស៊ីប និងកាតា ជំរុញក្រុមហាម៉ាសឲ្យយល់ព្រមលើកិច្ចព្រមព្រៀងចំណាប់ថ្នូរ

2024/04/06 04:16:03 pm        255

យោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់បាននិយាយឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃសុក្រ បានសរសេរទៅកាន់មេដឹកនាំ ប្រទេសអេហ្ស៊ីប និងកាតា ដោយអំពាវនាវឱ្យមេដឹកនាំប្រទេសទាំងពីរដាក់សម្ពាធលើក្រុមហាម៉ាស ឱ្យចុះកិច្ចព្រមព្រៀងចំណាប់ថ្នូរជាមួយអ៊ីស្រាអែល មួយថ្ងៃបន្ទាប់ពីលោកបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងឡើងវិញ ដើម្បីឈានដល់បទឈប់បាញ់។

មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាអំពីលិខិតឯកជន បាននិយាយថាទីប្រឹក្សាសន្តិសុខជាតិរបស់លោក Biden នឹងជួបនៅថ្ងៃចន្ទ ជាមួយសមាជិកក្រុមគ្រួសារចំណាប់ថ្នូរប្រហែល ១០០នាក់ដែលត្រូវបានគេជឿថានៅតែស្ថិតនៅក្នុងតំបន់ហ្កាហ្សា។ លិខិតនេះ បានធ្វើឡើងនៅពេលដែលលោក Biden បានបញ្ជូននាយក CIA លោក Bill Burns ទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចពិភាក្សានៅចុងសប្តាហ៍នេះ អំពីវិបត្តិចំណាប់ថ្នូរ។

វាមានរយៈពេលប្រាំមួយខែហើយ ចាប់តាំងពីក្រុមហាម៉ាសបានវាយលុកលើអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.២០០នាក់ និងបានចាប់ចំណាប់ថ្នូរប្រហែល ២៥០ នាក់ ដែលប្រមាណ ១៣០ នាក់នៅតែត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សានៅឡើយ។ អ៊ីស្រាអែល បានឆ្លើយតបដោយសង្គ្រាមក្នុងការតាមប្រមាញ់ក្រុមហាម៉ាស ដែលបាននាំឱ្យពលរដ្ឋប៉ាឡេស្ទីនជាង៣ម៉ឺននាក់ស្លាប់ ភាគច្រើនជាស្ត្រី និងកុមារ។

អ៊ីស្រាអែល ក៏បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងកាលពីថ្ងៃសុក្រ ដើម្បីបង្កើនជំនួយដល់តំបន់ហ្កាហ្សា ដោយយោធារបស់ខ្លួនបានសារភាពថាមាន «កំហុសធ្ងន់» នៅពេលដែលយានដ្រូន បានសម្លាប់បុគ្គលិកផ្តល់ជំនួយប្រាំពីរនាក់នៅក្នុងដែនដី ដែលកំពុងប្រយុទ្ធគ្នា។ 

អង្គការសប្បុរសធម៌ World Central Kitchen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបុគ្គលិករបស់ខ្លួនត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនកាលពីយប់ថ្ងៃចន្ទ បានទាមទារឱ្យបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតការសម្លាប់នេះ។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm