ប្រធានក្រុមប្រដាប់អាវុធនៅប្រទេសលីបង់ លោក Hezbollah បាននិយាយកាលពីថ្ងៃសុក្រថា ការវាយប្រហាររបស់អ៊ីស្រាអែល លើស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងទីក្រុងដាម៉ាស(Damascus) ក្នុងសប្តាហ៍នេះបានបង្ហាញពី «ចំណុចរបត់មួយ» ចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅពេលដែលក្រុមហាម៉ាសប៉ាឡេស្ទីន បានបើកការវាយប្រហារលើអ៊ីស្រាអែល ដែលនាំឱ្យមានការកើនឡើងភាពតានតឹងនៅក្នុងតំបន់។ ការវាយប្រហារនៅទីក្រុងដាម៉ាស កាលពីថ្ងៃចន្ទ ទី១ ខែមេសា បានសម្លាប់សមាជិកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ៧ នាក់ ដែលក្នុងនោះមានមេបញ្ជាការជាន់ខ្ពស់ម្នាក់ ដែលអ៊ីរ៉ង់បានប្តេជ្ញាថាសងសឹក។

ក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា ខ្លួនគាំទ្រសិទ្ធិរបស់ប្រទេសអ៊ីរ៉ង់ ក្នុងការ «ដាក់ទណ្ឌកម្ម» លើអ៊ីស្រាអែល ហើយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃសុក្រ លោក Sayyed Hassan Nasrallah បាននិយាយថា ការឆ្លើយតបនឹងមកដល់។ សូមប្រាកដថា ការឆ្លើយតបរបស់អ៊ីរ៉ង់ ចំពោះការកំណត់គោលដៅលើស្ថានកុងស៊ុលនៅក្នុងទីក្រុងដាម៉ាស(Damascus) ប្រាកដជានឹងកើតឡើងប្រឆាំងអ៊ីស្រាអែល។
លោក និយាយថា អ៊ីស្រាអែល បានត្រៀមទប់ទល់សម្រាប់លទ្ធភាពនៃការវាយប្រហារសងសឹក ដោយលុបចោលការចាកចេញសម្រាប់អង្គភាពប្រយុទ្ធទាំងអស់ និងប្រមូលផ្តុំកងទ័ពបន្ថែមទៀតសម្រាប់អង្គភាពការពារដែនអាកាស។
រហូតមកដល់ពេលនេះ អ៊ីរ៉ង់បានបញ្ចៀសពីការធ្លាក់ចូលក្នុងជម្លោះដោយផ្ទាល់ ខណៈគាំទ្រការវាយប្រហារមួយចំនួនលើគោលដៅរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ធ្វើឡើងដោយសម្ព័ន្ធមិត្តរបស់ខ្លួននៅទូទាំងតំបន់មានក្នុងប្រទេសលីបង់ ស៊ីរី យេម៉ែន និងអ៊ីរ៉ាក់។
ក្រុមហេសបូឡា ព្រមទាំងសម្ព័ន្ធមិត្ត Amal និងក្រុមប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅប្រទេសលីបង់ បានបាញ់តបតគ្នាជាមួយអ៊ីស្រាអែល ឆ្លងកាត់ព្រំដែនភាគខាងត្បូង ប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី ៨ ខែតុលា។ លោក Nasrallah កាលពីថ្ងៃសុក្រ បាននិយាយថាក្រុមរបស់លោកនៅតែមានអាវុធ និងកម្លាំង ដែលខ្លួនមិនទាន់បានប្រើប្រាស់ប្រឆាំងអ៊ីស្រាអែលនៅឡើយ៕
