ប្រទេសជាច្រើន ចេញធ្វើបាតុកម្ម នៅថ្ងៃទិវាអន្តរជាតិគាំទ្រប៉ាឡេស្ទីន Al-Quds Day

2024/04/06 05:42:06 pm        95

ក្រុមបាតុករ បានចេញធ្វើបាតុកម្មដើរដង្ហែរឆ្លងកាត់ទីក្រុងឡុងដ៍្រភាគកណ្តាលកាលពីថ្ងៃសុក្រ ខណៈក្រុមគាំទ្រប៉ាឡេស្ទីន នៅជុំវិញពិភពលោកប្រារព្ធទិវាអន្តរជាតិគាំទ្រប៉ាឡេស្ទី អាល់ហ្គុត ឌេ( al-Quds Day)។ បាតុកកម្មបានជួបជុំដោយក្រុមបាតុករប្រឆាំងអ៊ីស្រាអែល នៅពេលឆ្លងកាត់នៅជិតសភា ។

នគរបាលទីក្រុងឡុងដ៍្រ ចក្រភពអង់ភពអង់គ្លេស បាននិយាយថា នគរបាលបានដាក់ពង្រាយមន្ត្រីជាង ៥០០នាក់ ដើម្បីការពារបាតុកម្មប្រចាំឆ្នាំ ដែលរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សអ៊ីស្លាម ព្រមទាំងបាតុកម្មប្រឆាំងអ៊ីស្រាអែល នៅជិតអគារសភារបស់ចក្រភពអង់គ្លេស។ ទិវាអន្តរជាតិគាំទ្រប៉ាឡេស្ទីន ឬ Al Quds Day ត្រូវបានចាប់ផ្តើមដោយលោក អាយ៉ាតូឡា រូហូឡា កូម៉េនី(Ayatollah Ruhollah Khomeini) ជាមេដឹកនាំ នៃបដិវត្តអ៊ីស្លាមឆ្នាំ ១៩៧៩ របស់អ៊ីរ៉ង់ ជាការបង្ហាញសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន ហើយត្រូវបានប្រារព្ធឡើងនៅថ្ងៃសុក្រចុងក្រោយនៃខែតមអាហាររបស់ពលរដ្ឋមូស្លីមនៃខែបុណ្យរ៉ាម៉ាដាន។

ទន្ទឹមនឹងនេះ មនុស្សរាប់រយនាក់នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី បានប្រារព្ធការបួងសួងបុណ្យសពជានិមិត្តរូបសម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរយៈពេល ៦ ខែកន្លងទៅនេះ របស់អ៊ីស្រាអែល លើក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ នៅខាងក្រៅវិហារ Fatih នៅថ្ងៃទិវាអន្តរជាតិគាំទ្រប៉ាឡេស្ទី ឬ Al-Quds Day។ ក្រុមបាតុករ បានដើរដង្ហែទៅកាន់សួន Sarachane Park ជាកន្លែងដែលពួកគេបានដុតទង់ជាតិអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ អ្នកតវ៉ា បានជំរុញឱ្យរដ្ឋាភិបាលទួរគី បញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយអ៊ីស្រាអែល និងអាស៊ែបៃហ្សង់ ដើម្បីបញ្ឈប់ការលក់ប្រេង។ ពួកគេក៏បានបង្ហាញការគាំទ្រដល់ក្រុមហាម៉ាស និងបានស្រែកពាក្យប្រឆាំងអ៊ីស្រាអែល និងប្រឆាំងសហរដ្ឋអាមេរិក។ រីឯ នៅក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីន ប៊ជ អាល់ បារ៉ាចណេ(Burj al-Barajneh) ប្រទេសលីបង់ ហ្វូងមនុស្ស និងសមាជិកនៃរណសិរ្សសម្រាប់ការរំដោះប៉ាឡេស្ទីន បានចេញធ្វើបាតុកម្មបន្ទាប់ពីការបួងសួងកាលពីថ្ងៃសុក្រ ដោយមនុស្សជាច្រើនគ្រវីទង់ជាតិប៉ាឡេស្ទីន។ 

ជាមួយគ្នានេះ ហ្វូងមនុស្សក៏បានចេញធ្វើបាតុកម្មក្នុងរដ្ឋធានីបាដាដរបស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រទី ៥ ខែមេសា ដែលប្រារព្ធទិវាអន្តរជាតិគាំទ្រប៉ាឡេស្ទីនប្រចាំឆ្នាំ។ ក្រុមបាតុករ បានកាន់ទង់ជាតិ និងស្លាកសញ្ញាគាំទ្រប៉ាឡេស្ទីន និងក្នុងការប្រឆាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm