Facebook និង Instagram របស់ក្រុមហ៊ុនយក្ស Meta កាលពីថ្ងៃសុក្រ បាននិយាយថា ក្រុមហ៊ុននឹងចាប់ផ្តើមដាក់ស្លាកប្រព័ន្ធផ្សព្វផ្សាយដែលបង្កើតដោយបញ្ញាសប្បនិម្មិត(AI) ដោយចាប់ផ្តើមនៅក្នុងខែឧសភា ខណៈក្រុមហ៊ុនព្យាយាមធានាឡើងវិញដល់អ្នកប្រើប្រាស់ និងរដ្ឋាភិបាល អំពីហានិភ័យនៃ ការក្លែងបន្លំ។

ក្រុមហ៊ុនបណ្តាញសង្គម បាននិយាយថា ក្រុមហ៊ុននឹងលែងដកចេញនូវរូបភាពនិងសំឡេងណាដែលធ្វើប្រតិបត្តិការមិនបំពានច្បាប់របស់ខ្លួន ដោយពឹងផ្អែកលើការដាក់ស្លាកសញ្ញា និងបរិបទ ជំនួសឱ្យការរំលោភលើសេរីភាពនៃការបញ្ចេញមតិ។
ការផ្លាស់ប្តូរនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងការរិះគន់ពីគណៈកម្មការត្រួតពិនិត្យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលពិនិត្យដោយឯករាជ្យលើការសម្រេចចិត្តសម្របសម្រួលមាតិការបស់ក្រុមហ៊ុន Meta។ គណៈកម្មការ កាលពីខែកុម្ភៈបានស្នើសុំឱ្យក្រុមហ៊ុន Meta ពិនិត្យឡើងវិញជាបន្ទាន់នូវវិធីសាស្រ្តរបស់ខ្លួនចំពោះប្រព័ន្ធផ្សព្វផ្សាយដែលបានរៀបចំដោយសារការជំរុញយ៉ាងខ្លាំងដោយបញ្ញាសប្បនិម្មិត(AI) ។ ការព្រមានរបស់កណៈកម្មការ បានធ្វើឡើងក្នុងពេលមានការព្រួយបារម្ភនៃការប្រើប្រាស់ខុសច្រើន នៃកម្មវិធីដែលដំណើរការដោយបញ្ញាសិប្បនិមិត្ត សម្រាប់ការផ្សាយព័ត៌មានមិនពិតនៅលើវេទិកានៅក្នុងឆ្នាំបោះឆ្នោតដ៏សំខាន់ មិនត្រឹមតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោក។
ស្លាក «Made with AI» ថ្មីរបស់ក្រុមហ៊ុន Meta នឹងកំណត់អត្តសញ្ញាណខ្លឹមសារមាតិកា ដែលបានបង្កើត ឬផ្លាស់ប្តូរជាមួយបញ្ញាសប្បនិម្មិត(AI) រួមមានទាំងវីដេអូ អូឌីយ៉ូ និងរូបភាព។
