វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន រៀបចំកម្មវិធីសង្រ្កាន្ត អបអរសាទរពិធីបុណ្យចូលឆ្នំា ខ្មែរ

2024/04/06 06:07:36 pm        575

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី៥ខែមេសា ឆ្នាំ​២០២៤ បានរៀបចំកម្មវិធីសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នំាថ្មី ប្រពៃណីខ្មែរ ដោយមាន​ការ​ចូលរួម​ពីលោក ច្រឹង ណារី នាយក វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតជាច្រើនកុះករ។

នៅក្នុងកម្មវិធីសង្គ្រាន្ត លោកច្រឹង ណារី បានឱ្យដឹងថា ការរៀបចំកម្មវីធីសង្រ្កាន្តនៅពេលនេះ ធ្វើ​ឡើង​ក្នុង​គោលបំណងជួបជុំគ្នាលេងល្បែងប្រជាប្រិយខ្មែរគ្រប់ទំរង់ និងរាំលេងកម្សាន្ត ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក្រៅពីនេះ នៅកម្មវិធី ក៍មានការរាំរបាំជូនពរ របាំគ្រុឌ របាំ​គោះ​ត្រឡោក និងរបាំឱផ្ទៃស្រុកខ្មែរ សម្តែងដោយ​ក្រុម​គោលដៅ​ចូលរៀន​ក្នុង​កម្ម​វិធី​បណ្ដុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់។

មុន​ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចូលមកដល់ គេសង្កេតឃើញថា នៅតាមបណ្តាវត្តអារាម សាលា​រៀន ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងវិស័យឯកជនជាដើមនោះ បានរៀបចំ​កម្ម​វិធី​សង្ក្រាន្ត​យ៉ាង​ផុសផុស ដើម្បីអបអរពិធីបុណ្យចូលឆ្នាំ។

គួបញ្ជាក់ដែរថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៣ រហូត​ដល់​ថ្ងៃ​ទី១៦ ខែមេសា ឆ្នាំ២០២៤។ តាមទម្លាប់ ជនជាតិខ្មែរនិយមរៀបចំពិធីបុណ្យចូលឆ្នាំចំនួន ៣ ថ្ងៃ ដោយ​ថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី ២ ជាថ្ងៃ (វារៈ) វនបត និងថ្ងៃទី ៣ ជាថ្ងៃឡើងស័ក ។ ពលរដ្ឋ​ខ្មែរ​មានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល ឧបទ្រព្យចង្រៃផ្សេងៗ ជូន​កាល​មាន​ទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត បាន​ប្រព្រឹត្ដអំពើសៅហ្មង មិនគប្បី ។ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេ​នាំគ្នា​ដើរលេងកំសាន្ដ ដើម្បីឱ្យអស់កង្វល់ ហើយឱ្យមានសិរីសួស្ដី និងមាន​សុភមង្គល​នៅ​ក្នុងឆ្នាំថ្មី៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm