ឯកឧត្តម ជាម ច័ន្ទសោភ័ណ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ជំនួសឯកឧត្តម ស៊ាក ឡេង ដែលជាប់ជា​សមាជិក​ព្រឹទ្ធសភា

2024/04/06 09:56:24 pm        147

ត្បូងឃ្មុំ ៖ ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្សប្រជាជនចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ អញ្ជើញជា​អធិបតី​ភាព​ក្នុង​ពិធី​ប្រកាស​ទទួល​ស្គាល់​ ចូលកាន់តំណែងរបស់​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជាប្រធាន​គណៈ​កម្មាធិការ​​គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ជំនួសឯកឧត្តម ស៊ាក ឡេង ដែលបាន​ជាប់​ជា​សមាជិក​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា។

នាឱកាសនោះឯកឧត្តម ជា សុផារ៉ា មានប្រសាសន៍លើកឡើងថា គណបក្សប្រជាជនកម្ពុជា ក្រោម​គោល​នយោបាយនៃមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន រួម​នឹង​ថ្នាក់​ដឹកនាំកំពូលៗ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ក្លាយជាគណបក្សដែលធំជាងគេ និង​មាន​ប្រជាប្រិយភាពព្រមទាំង មានការគាំទ្រដ៏ច្រើនលើសលប់ ពីសំណាក់ប្រជាពលរដ្ឋ ។ ដូច្នេះ​ប្រធាន​គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំថ្មី ត្រូវបង្កើនការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃ​ក្នុង​បក្ស​ឲ្យ​បាន​កាន់តែរឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់គណបក្ស ទាំងខាងនយោបាយ និង​សតិ​អារម្មណ៍ និងការចាត់តាំងដោយឈរ លើគោលការណ៍ និងត្រូវបន្តការសហការ និងមាន​ទំនាក់​ទំនង​ល្អជាប់ជានិច្ច ជាមួយសមាជិក-សមាជិកា គណបក្សនៅគ្រប់មូលដ្ឋាន ដើម្បីចូល​រួម​ដោះ​ស្រាយ​នូវបញ្ហាផ្សេងៗ របស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងចំគោលដៅ បង្កើន​ប្រជា​ប្រិយភាព ឈ្នះដាច់ គ្រប់ការបោះឆ្នោត ។

នៅក្នុងឱកាសនោះដែរឯកឧត្តមក៏បានក្រើនរំលឹកផងដែរ ដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ ត្រូវ​​បន្តធ្វើការងារបម្រើប្រជាពលរដ្ឋឱបានល្អ និងទាន់ពេលវេលា ក្នុងនោះត្រូវបំបាត់ឲ្យ​អស់​នូវ​ល្បែង​ស៊ីសងខុសច្បាប់គ្រប់ប្រភេទ សិក្សាទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីធានា​បាន​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋប្រកបដោយក្តីសុខសប្បាយ ក្រោមដំបូលសន្តិភាព នៃការដឹកនាំ​របស់​គណបក្ស​ប្រជាជនកម្ពុជា ។

ក្រោយទទួលបានការតែងតាំង និងត្រា ជាប្រធានគណៈ​កម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានផ្តេចជ្ញាចិត្ត បន្តដឹកនាំ រក្សាសាមគ្គី​ផ្ទៃ​ក្នុង​ក្នុង​ជួរ​គណបក្សឲ្យ​កាន់តែល្អប្រសើរ ដើម្បីជាកម្លាំងស្នូល​ក្នុង​ការងារ​ទាក់ទាញ់​ការ​គាំទ្រ​ឲ្យ​កាន់​តែ​ខ្លាំង​ខ្លា​ថែម​ទៀត ពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm