ប្រណាំងម៉ូតូ៖ ព្រឹត្តិការណ៍ប្រណាំង MotoGP នៅលើទឹកដីថៃ Thailand Grand Prix ត្រូវបានប្រកាសលុបចោលហើយ បន្ទាប់ពីការផ្ទុះឡើងករណីឆ្លង Covid-19 កើនឡើងខ្ពស់ប្រចាំថ្ងៃ។ ទីលាននៅ Buri Ram ប្រទេសថៃ បើមិនមានការលុបចោលទេនឹងជាទីលានទី ១៦ ប្រចាំរដូវកាលនេះ។ MotoGP ក៏បានបញ្ជាក់ដែរថា ទីលានជំនួសការប្រកួតនៅថៃកំពុងស្ថិតក្រោមការពិចារណា។

គិតមកទល់ពេលនេះប្រទេសថៃមានករណីឆ្លង Covid-19 ជាង ៤ម៉ឺនករណីហើយ និងមានអ្នកស្លាប់ជិត ៤ពាន់នាក់ ខណៈករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃឈានដល់ ១៣០០២ករណីក្នុងរយៈពេល ២៤ម៉ោងគិតត្រឹមថ្ងៃពុធម្សិលមិញ។ ក្រៅពីថៃ ការប្រកួតនៅអូស្ត្រាលី និងជប៉ុនសុទ្ធតែត្រូវបានប្រកាសលុបចោលដូចគ្នាដោយសារវិបត្តិ Covid-19 នេះ។ ជាមួយគ្នានោះដែរ ការប្រកួតនៅប្រទេសអូទ្រីស Styrian Grand Prix ត្រូវបានដាក់ចូលក្នុងកាលវិភាគប្រកួតឆ្នាំនេះ បន្ទាប់ពីប្រទេសហ្វាំងឡង់ដកខ្លួន៕
អត្ថបទ៖នាង សុភាវុធ