នគរបាលបាននិយាយថា មនុស្សពីរនាក់បានស្លាប់ និង៧ នាក់បានរងរបួស រួមទាំងមន្រ្តីនគរបាលម្នាក់ផងដែរ អំឡុងការបាញ់ប្រហារនៅក្លិបកម្សាន្តម៉ាទីនី (martini bar) ក្នុងទីក្រុង Doral រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃសៅរ៍ ៦ មេសា។

ការបាញ់ប្រហារនេះ បានកើតឡើងបន្ទាប់ពីមានការឈ្លោះប្រកែកគ្នា ហើយបុគ្គលម្នាក់បានដកអាវុធ រួចបាញ់សម្លាប់សន្តិសុខម្នាក់ ដែលបានឃាត់សកម្មភាពរបស់ខ្មាន់កាំភ្លើងរូបនោះ។
នគរបាលបាននិយាយថា មនុស្សប្រាំមួយនាក់ដែលត្រូវបានគេបាញ់នោះ គឺជាអ្នកឈរមើលហេតុការណ៍ ហើយនគរបាលម្នាក់ត្រូវបានបាញ់ចំជើង។ពុំទាន់មានការបញ្ជាក់ពីអត្តសញ្ញាណរបស់ជនដៃដល់នៅឡើយទេ។

យោងតាមវិទ្យាស្ថាន វាស់ស្ទង់និងការវាយតម្លៃសុខភាព នៅសាកលវិទ្យាល័យវេជ្ជសាស្រ្តវ៉ាស៊ីនតោន ( Washington School of Medicine) សហរដ្ឋអាមេរិក មានកម្រិតខ្ពស់បំផុតនៃអំពើហិង្សាដោយអាវុធក្នុងចំណោមប្រទេសមានប្រាក់ចំណូលខ្ពស់ ដែលមានប្រជាជនលើសពី១០ លាននាក់៕