អង្គការសុខភាពពិភពលោកបាននិយាយថា ក្រុមការងាររបស់ខ្លួនបានទៅដល់មន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុង ហ្កាហ្សា កាលពីចុងសប្ដាហ៍នេះ ជាទីដែលកងកម្លាំងពិសេសរបស់អ៊ីស្រាអែល បានការវាយឆ្មក់រយៈពេលពីរសប្តាហ៍ដាក់គោលដៅលើក្រុមមនុស្សដែលសង្ស័យថាជាពួកសកម្មប្រយុទ្ធ ដោយបន្សល់ទុកនូវសំណល់នៃអគារដែលត្រូវបានបំផ្លាញ និងសាកសពមនុស្សរាយប៉ាយ។

ក្រុមនេះបាននិយាយថាខ្លួនបានប្រទះឃើញសាកសពយ៉ាងហោចណាស់ប្រាំនាក់នៅអគារនេះ ដែលភាគច្រើនបានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ។

លោកវេជ្ជបណ្ឌិត អាយ៉ាឌីល សាប៉ាបេកូវ (Ayadil Saparbekov) ប្រធានក្រុមសម្រាប់គ្រាអាសន្នផ្នែកសុខភាពនៅអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មន្ទីរពេទ្យនេះ ត្រូវបានបំផ្លាញទាំងស្រុង។ មានក្លិនស្អុយ និងសាកសពរលួយនៅជុំវិញលោក ។
មន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យដ៏ធំបំផុតរបស់ដែនដីហ្កាហ្សាស្រ្ទីប មុនពេលសង្រ្គាម គឺជាកន្លែងថែទាំសុខភាពមួយក្នុងចំណោមកន្លែងថែទាំសុខភាពមួយចំនួនដែលបានដំណើរការដោយផ្នែកនៅភាគខាងជើងមុនពេលការវាយឆ្មក់នេះ៕