រដ្ឋមន្រ្ដីបរទេសម៉ិចស៊ិក លោកស្រី អាលីសៀ បាសេណា (Alicia Barcena) បាននិយាយកាលពីថ្ងៃសៅរ៍ថា បុគ្គលិកស្ថានទូតក្នុងក្រុងគីតូ(Quito) ត្រៀមវិលត្រឡប់ទៅប្រទេសម៉ិចស៊ិកវិញ បន្ទាប់ពីមានការវាយឆ្មក់មួយដែលធ្វើឡើងដោយសមត្ថកិច្ចអេក្វាឌ័រដោយបានចូលទៅចាប់បុគ្គការទូតដោយមិនឱ្យដឹងខ្លួន។

ក្នុងអំឡុងពេលផ្ញើសាររបស់លោកស្រីដែលផ្សាយតាមទូរទស្សន៍ លោកស្រីបាសេណា (Barcena) បានថ្កោលទោសនូវអ្វីដែលលោកស្រីហៅថា ការរំលោភលើអភ័យឯកសិទ្ធិរបស់ស្ថានទូត និងការបំពារបំពានចំពោះបុគ្គលិក។

មនុស្ស១ក្រុម ដែលមានគ្នា១៨នាក់ ក្នុងនោះរួមមានបុគ្គលិកផ្នែកការទូត និងគ្រួសាររបស់ពួកគេផ្សេងទៀត នឹងធ្វើដំណើរទៅក្រុងម៉ិចស៊ិកស៊ីធីវិញ (Mexica City)តាមជើងយន្ដពាណិជ្ជកម្មនៅថ្ងៃអាទិត្យទី៧មេសានេះ។
ប្រទេសម៉ិចស៊ិក បានផ្អាក់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសអេក្វាឌ័រ បន្ទាប់ពីក្រុមអាជ្ញាធរក្នុងក្រុងគីតូបានចាប់ខ្លួនអតីតអនុប្រធានាធិបតីអេក្វាឌ័រលោក ចក ហ្គាស (Jorge Glas) ចេញពីស្ថានទូតម៉ិចស៊ិក កាលពីថ្ងៃសុក្រកន្លងទៅនេះ។ លោកគឡាស់ត្រូវបានចាប់ខ្លួនពីរលើកមកហើយពីបទពុករលួយ និងកំពុងស្ថិនៅមានសុវត្ថភាពក្នុងស្ថានទូត ដោយស្វះស្វែងការសុំសិទ្ធជ្រកកោនផ្នែកនយោបាយតាំងពីខែធ្នូមកម៉្លេះ។