ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ បានទៅដល់សាលារៀន និងមជ្ឈមណ្ឌលដែលជាទីជម្រក នៅទីក្រុង ឌែ អាល់ បាឡា(Deir Al Balah) តំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា ជាលើកដំបូងក្នុងរយៈពេលពីរខែកន្លងទៅនេះ។

ជំនួយនេះ ត្រូវបានចែកចាយទៅដល់ជនភៀសខ្លួនដែលប្រឈមទៅនឹងការខ្វះខាតស្បៀងអាហារជាមូលដ្ឋានធ្ងន់ធ្ងរ។
លោក Jihad Rizq អ្នកគ្រប់គ្រងមជ្ឈមណ្ឌលទីជម្រក បាននិយាយថា ក្នុងអំឡុងពេលពីរខែកន្លងទៅនេះ មានការខ្វះខាតស្បៀងអាហារខ្លាំង ហើយយើងពុំអាចទទួលបានអ្វីៗទាំងអស់ ប្រជាជនបានរងទុក្ខលំបាកដោយសារកង្វះការផ្គត់ផ្គង់ស្បៀងអាហារ។

សង្រ្គាម ត្រូវបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស ដែលចំណាប់ថ្នូរអ៊ីស្រាអែលជាង ២៥០ នាក់ត្រូវបានចាប់ខ្លួន ហើយមនុស្សប្រមាណ ១.២០០នាក់ត្រូវបានសម្លាប់ដោយការសរុបចំនួនអ្នកស្លាប់របស់អ៊ីស្រាអែល ជាការបាត់បង់ជីវិតមនុស្សដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។
យោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បានឲ្យដឹងថា យុទ្ធនាការនេះ គឺជាការបង្ហូរឈាមខ្លាំងបំផុតមិនធ្លាប់មានសម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលមនុស្សជាង ៣៣.០០០នាក់ ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ។